Liverpool សម្លឹងឃើញ Alaba ទៅជំនួស Van Dijk ដែលមិនបានលេងពេញមួយរដូវកាល

52140
  • Kevin Phillips ជឿជាក់ថា Liverpool នឹងសម្លឹងរកការចុះហត្ថលេខាជាមួយខ្សែការពារ David Alaba របស់ក្លិប Bayern Munich នៅខែមករាខាងមុខនេះ។ អតីតកីឡាករជម្រើសជាតិអង់គ្លេសលោក Phillips បានប្រាប់ Football Insider ថា៖ “Alaba ពិតជាជម្រើសមួយ។ វាពិតជាតំបន់ដែល Liverpool នឹងមើល។ គាត់មានគុណភាពច្រើន ហើយអាចលេងបានក្នុងតំណែងមួយចំនួន។ គាត់ពិតជានឹងក្លាយជាកីឡាករដែល Klopp នឹងមើល ហើយ Klopp នឹងស្គាល់គាត់ច្បាស់។ គាត់នឹងទាក់ទងជាមួយមនុស្សដែលស្គាល់គាត់ច្បាស់”។ គួរជម្រាបឱ្យដឹងថា បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងជួបវិបត្តិខ្សែការពារយ៉ាងខ្លាំង បន្ទាប់ពីរបងការពារដ៏រាំងមាំប្រចាំក្លិប ពោលគឺ Virgil van Dijk បានរងរបួសធ្ងន់ធ្ងរ ដែលអាចឱ្យគេខាកខានការប្រកួតពេញមួយរដូវកាលតែម្ដង ខណៈខ្សែការពារបម្រើសញ្ជាតិប្រេស៊ីល Fabinho ក៏បានរងរបួសផងដែរ។ នេះជាមូលហេតុធ្វើឱ្យក្រុមរបស់លោក Klopp ត្រូវតែស្វះស្វែងរកខ្សែការពារថ្មីម្នាក់ទៀត នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ ហើយខ្សែការពារដ៏ឆ្នើមដែលជួយឱ្យ Bayern Munich លើកពានក្របខណ្ឌ Champions League នារដូវកាលកន្លង David Alaba ជាគោលដៅកំពូលរបស់ក្រុមការពារតំណែងជើងឯកអង់គ្លេសមួយនេះ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី