ក្រោយស៊ុតដូចរន្ទះ លោកព្រះគ្មានបំណងចូលនិវត្តន៍ឡើយ ហើយចង់លេងឱ្យ AC ជាយូរឆ្នាំទៀត

71158
  • ខ្សែការពារចាស់វស្សា Zlatan Ibrahimovic បានបើកចំហរក្នុងការបន្តស្នាក់នៅ AC Milan ហួសពីរដូវកាលនេះ។ តារាជើងស៊ុតវ័យ ៣៩ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia កាលពីថ្ងៃអាទិត្យថា៖ “នៅពេលដែលខ្ញុំបានមកដល់ ៦ ខែកន្លងមកនេះ Milan ចង់បានកិច្ចសន្យាយូរជាងនេះ ប៉ុន្តែត្រូវនិយាយដោយស្មោះត្រង់ចំពោះខ្លួនខ្ញុំ ខ្ញុំសុំចុះហត្ថលេខាតែ ៦ ខែប៉ុណ្ណោះ។ គ្មាននរណាម្នាក់មិនពេញចិត្តទេ។ នៅចុងបញ្ចប់នៃរដូវកាលនេះសូមមើលថា តើខ្ញុំយ៉ាងម៉េចខ្ញុំមិនចង់រារាំងក្រុម AC Milan ក្នុងស្ថានភាពអវិជ្ជមាននោះទេ”។ គូសបញ្ជាក់ថា ក្រោយចាប់ផ្ដើមរដូវកាល២០២០/២០២១ បាន ៦ប្រកួត អតីតខ្សែប្រយុទ្ធ Barcelona និង Manchester United រូបនេះ បង្ហាញខ្លួនបានល្អមែនទែន ដោយស៊ុតបញ្ចូលទីបានចំនួន ៧គ្រាប់ និងបញ្ចូនបាល់ ១លើកផងដែរ នៅក្នុងក្របខណ្ឌ Seria A ខណៈ Zlatan បច្ចុប្បន្នមានអាយុ ៣៩ឆ្នាំទៅហើយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី