
ជាមួយនឹងបេក្ខភាពប្រធានក្លិប Barcelona លោក Victor Font បាននិយាយអំពីការវិលត្រឡប់របស់លោក Pep Guardiola ខណៈគ្រូបង្វឹករបស់ក្រុម Manchester City បានបញ្ជាក់យ៉ាងច្បាស់ថាអាជីពរបស់លោកនៅឯ Camp Nou បានបញ្ចប់ហើយ។ តាមពិតទៅក្រុម Manchester City ហាក់ចាប់ផ្តើមរដូវកាល ២០២០/២១ មិនសូវបានល្អប៉ុន្មាននោះឡើយ បើទោះបីពួកគេទទួលជ័យជំនះយ៉ាងងាយស្រួលលើ Marseille ក្នុង Champions League បានធ្វើឱ្យពួកគេដើរលើផ្លូវត្រូវក៏ដោយ មុនពេលក្រុមមេឃខៀវបន្តយកឈ្នះលើក្រុម Sheffield United ១-០ នៅក្រៅផ្ទះកាលពីថ្ងៃសៅរ៍នេះ។ ដូច្នេះលោក Guardiola គឺគ្រាន់តែផ្តោតលើក្រុម Manchester City នាពេលបច្ចុប្បន្ននេះ ហើយបានច្រានចោលការនិយាយអំពីការវិលត្រឡប់ទៅកាន់ Barcelona វិញ នៅពេលគេចោទសួរបន្ទាប់ពីជ័យជម្នះនៅចុងសប្ដាហ៍នេះ។
លោក Guardiola បានប្រកាសនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតជាមួយ BT Sport ថា៖ “ខ្ញុំបាននិយាយជាច្រើនដងមកហើយថាអាជីពរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការម្នាក់នៅឯក្លិប Barcelona បានបញ្ចប់ហើយ។ មានមនុស្សមិនគួរឱ្យជឿដែលអាចទទួលបន្ទុកនេះបាន។ ឧទាហរណ៍ដូចជាលោក Ronald Koeman គឺជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់។ អញ្ចឹងវាចប់ហើយ។ ខ្ញុំនឹងត្រលប់មកកន្លែងអង្គុយវិញដើម្បីមើលក្លឹបរបស់ខ្ញុំដើម្បីមើលការប្រកួត ប៉ុន្តែវាបានធ្វើរួចរាល់ហើយ។ ខ្ញុំពិតជារីករាយខ្លាំងណាស់នៅទីនេះ ហើយខ្ញុំមានសេចក្តីប្រាថ្នាចង់បាន។ នេះគឺជារឿងសំខាន់បំផុត”៕
ដោយ៖ តារា