ចុម! Arturo Vidal ថា ខ្លួននឹងជួយ Inter ផ្ដួល R.Madrid ដើម្បីអបអរជាមួយអ្នកគាំទ្រ Barca

29903
  • ខ្សែបម្រើអន្តរជាតិ Arturo Vidal បានជម្រុញការលើកទឹកចិត្តក្នុងគោលដៅរកជ័យជំនះលើក្រុម Real Madrid ក្នុងពានរង្វាន់ Champions League នៅរាត្រីថ្ងៃអង្គារនេះ ព្រោះវានឹងនាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្ររបស់អតីតក្លឹបរបស់គាត់គឺ Barcelona ។ តារាឆ្នើមជនជាតិឈីលី Vidal បានចំណាយពេល ២ រដូវកាលជាមួយ Barca មុនពេលផ្លាស់ទៅ Inter នៅរដូវក្ដៅកន្លង ហើយគាត់ដឹងច្បាស់ពីការប្រកួតប្រជែងរវាងក្រុមយក្សកាតាឡាន់ និង Real Madrid។ ការផ្តោតអារម្មណ៍របស់គាត់គឺផ្តោតលើបីពិន្ទុសម្រាប់ក្រុមបច្ចុប្បន្នរបស់គាត់ ប៉ុន្តែគាត់នឹងអបអរជ័យជម្នះនៅពហុកីឡដ្ឋាន Alfredo Di Stefano ជាមួយអ្នកគាំទ្ររបស់ Inter ក៏ដូចជា Barca ផងដែរ។ Vidal បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា៖ “វាជាការប្រកួតដ៏អស្ចារ្យ (Real ប៉ះ Inter)។ ខ្ញុំបានចំណាយពេលពីរឆ្នាំដ៏អស្ចារ្យនៅឯក្លិប Barcelona ដូច្នេះខ្ញុំសង្ឃឹមថានឹងអាចអបអរជ័យជម្នះជាមួយ Inter និងអ្នកគាំទ្ររបស់ Barcelona”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី