មុនប៉ះគ្នា Conte បង្ហើបថា លោកបានបដិសេធទៅដឹកនាំ R.Madrid ២ដង ដោយសារមូលហេតុមួយ

30643
  • លោក Antonio Conte បានបង្ហើបឱ្យដឹងថា លោកបានខិតជិតទៅដឹកនាំក្រុម Real Madrid ចំនួនពីរលើក ប៉ុន្តែពេលនេះលោកកំពុងតែពេញចិត្តនៅ Inter Milan។ ក្រុមយក្សអ៊ីតាលី Inter Minaln នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្បាញដើម្បីទៅសួរសុខទុក្ខ Real Madrid ក្នុងក្របខណ្ឌ Champions League នៅយប់ថ្ងៃថ្ងៃអង្គារ ហើយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Conte បានសារភាពថា គាត់អាចនឹងក្លាយជាគ្រូបង្វឹកនៅក្រុមជើងឯកក្របខណ្ឌ La Liga។ អតីតគ្រូបង្វឹកសេះបង្កង់ Juventus លោក Conte មិនបាននិយាយលម្អិតអំពីពេលវេលាដែលមានឱកាសទៅដឹកនាំ Real Madrid នោះទេ ប៉ុន្តែគាត់បាននិយាយថាវិធីសាស្រ្តបានកើតឡើងនៅពាក់កណ្តាលរដូវកាល ហើយគាត់មិនមានបំណងចង់ទៅដឹកនាំនៅពាក់កណ្តាលយុទ្ធនាការនៅពេលនោះទេ។ លោក Conte បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា៖ “កាលពីមុនមានឱកាសសម្រាប់ខ្ញុំក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុម Real Madrid ប៉ុន្តែពេលវេលាមិនត្រឹមត្រូវទេ។ ពិតណាស់មានពេលពីរបីដែលខ្ញុំខិតជិតជាមួយ Real Madrid ប៉ុន្តែរដូវកាលបានចាប់ផ្តើមរួចហើយ វាពិតជាលំបាកណាស់ក្នុងការចូលរួមជាមួយពួកគេក្នុងរដូវកាលនោះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី