តិចទក់សាច់! មុនប៉ះគ្នាយប់នេះ គ្រូ Dynamo ថា Barcelona មិនស្ថិតក្នុងកម្រិតឈ្នះ UCL នោះទេ

24871
  • ក្រុមបាល់ទាត់ Barcelona នឹងបើកកីឡដ្ឋានទទួលក្រុម Dynamo Kyiv នៃពានរង្វាន់ Champions League ខណៈពួកគេបានទទួលជ័យជម្នះ ២លើកក្នុង ២ប្រកួតកន្លងមកនេះ ប៉ុន្តែលោក Mircea Lucescu គ្រូបង្វឹកក្រុមគូរប្រជែងមិនជឿថា ក្រុមកាតាឡានស្ថិតក្នុងចំណោមក្រុមដែលអាចឈ្នះពានរង្វាន់អឺរ៉ុបនៅរដូវកាលនេះទេ។    ក្រុមយក្សអេស្ប៉ាញ រកបាន ៦ ពិន្ទុរួចហើយក្នុងការប្រកួតជម្រុះតាមពូល ហើយជ័យជម្នះមួយទៀតនៅ Camp Nou ទល់នឹងក្រុមអ៊ុយក្រែននឹងធ្វើឲ្យពួកគេទទួលកៅអីសុវត្ថិភាពដើម្បីឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ។    គ្រូបង្វឹក Kyiv លោក Lucescu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “បន្ទាប់ពីការប្រកួតជាមួយក្រុម Bayern Munich វាអាចយល់បានថាក្រុម Barcelona កំពុងធ្វើការផ្លាស់ប្តូរ។ ពួកគេមានក្រុមដែលមានកីឡាករដែលមានទេពកោសល្យ ប៉ុន្តែពួកគេត្រូវការពេលវេលាដើម្បីរៀនពីយន្តការ។ ខ្ញុំមិនគិតថា Barcelona ស្ថិតក្នុងកម្រិតមួយដើម្បីឈ្នះពាន Champions League ទេ នៅពេលនេះ”។   លោកបន្តលើកឡើងទៀតថា៖ “ក្រុម Bayern Munich, Manchester City ឬ Paris Saint-Germain និងមានជម្រើសច្រើនទៀត។ ក្នុងករណីណាក៏ដោយពួកគេមានកីឡាករបាល់ទាត់ Lionel Messi ដែលអាចមានសារៈសំខាន់ខ្លាំងណាស់។ គ្រូបង្វឹកថ្មីត្រូវការពេលវេលាយ៉ាងតិច ៦ ខែ ហើយនៅនិទាឃរដូវពួកគេនឹងក្លាយជាក្រុមមួយផ្សេងទៀត។ Barcelona ជាក្រុមមួយដែលលេងបានល្អនៅ Champions League ជាងលេង LaLiga Santander ពីព្រោះនៅក្នុងការប្រកួតក្នុងស្រុក ដៃគូប្រកួតប្រជែងផ្សេងទៀតស្គាល់ពួកគេច្បាស់ណាស់”៕    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី