ជាគ្រាប់ពេជ្រដ៏មានតម្លៃ! Spurs កំពុងរៀបចំឱ្យ Son ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតប្រចាំក្លិប

63092
  • លោក Joe Lewis ដែលជាម្ចាស់ក្លឹប Tottenham Hotspur បានយល់ព្រមលើផែនការមួយដើម្បីប្រគល់ឱ្យ Son Heung-Min នូវកិច្ចសន្យាថ្មីដែលមានតម្លៃ ២០០,០០០ ផោនក្នុងមួយសប្តាហ៍។     ក្រុមមាន់ខ្នាយមាស Spurs ចង់ចាក់សោរតារាជើងស៊ុតប្រចាំទ្វីបអាស៊ី Son ហួសពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងកិច្ចពិភាក្សាលើកិច្ចសន្យាថ្មីរបស់គាត់ដែលរំពឹងថានឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
      ប្រសិនបើខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំខាងលើយល់ព្រមលើកិច្ចព្រមព្រៀងថ្មី នោះនឹងឃើញគាត់ចូលរួមជាមួយ Harry Kane ក្នុងនាមជាអ្នករកចំណូលបានច្រើនជាងគេប្រចាំក្លឹប បន្ទាប់ពីតារាខ្ចីជើងពី Real Madrid ខ្សែប្រយុទ្ធឆ្នើម Gareth Bale ដែលជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ដាច់គេនៅក្នុងក្លិប។     គួរជម្រាបឱ្យដឹងថា ប្រុសស្អាត Son Heung-Min កំពុងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតរបស់ក្លិប Tottenham Hotspur ជាពិសេសនៅរដូវកាល២០២០/២០២១នេះ Son កំពុងឈរនៅកំពូលតារាងក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនគេជាង នៅលីគកំពូលអង់គ្លេស ដោយមាន ៨គ្រាប់នៅក្នុងដៃ គិតត្រឹមសប្ដាហ៍ទី៧នេះ៕    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី