អ្នកគាំទ្រម្នាក់បានជេប្រមាថ Messi យ៉ាងខ្លាំងក្រោយពីរូបគេបដិសេធមិនព្រមចុះហត្ថលេខាលើអាវឱ្យ

25649
  • អ្នកគាំទ្រម្នាក់បានស្នើសុំឱ្យ Lionel Messi ចុះហត្ថលេខាលើអាវយឺតរបស់នាងដែលបានពាក់អាវរបស់ក្លឹប Rosario Central ដែលជាក្លឹបមួយរបស់អាហ្សង់ទីន ខណះពេលដែល Messi ស្មោះត្រង់តែជាមួយនឹងក្លឹបមួយដែលនៅប្រទេសអាហ្សង់ទីនដូចគ្នាហើយក៏បានបដិសេធមិនព្រមចុះហត្ថលេខាលើអាវនាងនោះឡើយ ហើយអ្នកគ្រាំទ្ររូបនោះក៏បានខឹងនឹងជេទៅលើកីឡាកររូបនេះ ។

    Image result for Lionel Messi

    រឿងនេះបានកើតឡើងជាច្រើនដងមកហើយសម្រាប់តារាឆ្នើម Barca រូបនេះដោយគាត់សម្តែងការប្តេជ្ញាចិត្តរបស់គាត់ចំពោះអតីតក្រុម Newell’s Old Boys របស់គាត់ហើយបានពន្យល់ពីបំណងប្រាថ្នារបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ក្លិបអាហ្សង់ទីនវិញនៅថ្ងៃណាមួយ ។ ទោះជាយ៉ាងណាក៏ដោយរឿងនេះមិនបានបញ្ឈប់អ្នកគាំទ្រដែលបានជួប Lionel Messi នៅឯព្រលានយន្តហោះបាននោះទេ បន្ទាប់ពីជ័យជម្នះរបស់ក្លឹប Barcalona លើក្លឹប Valladolid អ្នកគ្រាំទ្ររូបនេះបានឈរដើម្បីសុំឱ្យកីឡាករវ័យ ៣១ ឆ្នាំរូបនេះចុះហត្ថលេខាលើអាវរបស់ក្លឹប Rosario Central ដែលជាក្លឹបខ្លាំងមួយនៅលីគកំពូលអាហ្សង់ទីន ។

    Image result for Lionel Messi

    Lionel Messi មិនដូចអ្វីដែលអ្នករំពឹងចង់បាននោះ បានបដិសេធមិនធ្វើដូច្នេះដែលធ្វើឱ្យស្ត្រីម្នាក់នោះខឹងនឹងបានជេប្រមាថទៅលើកំពូលកីឡាកររូបនេះយ៉ាងខ្លាំង ។ ក្នុងនាមអ្នកកាសែតកីឡាបាល់ទាត់ Juan Arango នាងបានហៅ Lionel Messi ជាភាសារអាហ្សង់ទីនថា “pecho frio” ដែលមានន័យជាភាសាខ្មែរថា “មិនចេះចប់” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី