គ្រូបង្វឹកថ្មី Barca ថា៖ ខ្ញុំមិនមានការលំបាកក្នុងការគ្រប់គ្រង Lionel Messi នោះទេ

36119
  • លោក Ronald Koeman បានច្រានចោលការអះអាងរបស់លោក Quique Setien ដែលថា Lionel Messi អាចជាបញ្ហានៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ Barcelona ។ អតីតគ្រូ Barca លោក Setien បានសារភាពកាលពីពេលថ្មីៗនេះថា គាត់មានការលំបាកក្នុងការគ្រប់គ្រងតារាអាហ្សង់ទីនក្នុងអំឡុងពេលគាត់ដឹកនាំនៅ Camp Nou ។    លោក Koeman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអង្គារថា ទោះបីជាគាត់ព្យាយាមចាកចេញពីក្លឹបកាតាឡាននៅរដូវក្តៅក៏ដោយ ក៏ Messi នៅតែជាប្រធានក្រុម Barcelona ក្រោម Koeman នៅរដូវកាលនេះ ហើយអ្នកទាំងពីរមានទំនាក់ទំនងការងារយ៉ាងល្អ។   អ្នកចាត់ការទូទៅបច្ចុប្បន្ន Barca បានរៀបរាប់ថា៖ “សម្រាប់ខ្ញុំ Leo គឺជាកីឡាករល្អបំផុត ជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក។ រាល់ថ្ងៃខ្ញុំបានឃើញមហិច្ឆតានិងចិត្តគំនិតឈ្នះៗរបស់ខ្ញុំ។ ខ្ញុំមិនមានការលំបាកអ្វីជាមួយគាត់ទេ សម្រាប់ខ្ញុំគាត់គឺជាប្រធានក្រុម”។   លោក Koeman និយាយទៀតថា៖ “បើគាត់គិតដូចនោះវានឹងដូចគាត់ដែរ។ ខ្ញុំនិយាយជាមួយគាត់ (Messi) រាល់សប្តាហ៍អំពីរឿងនៅលើទីលាននិងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ ខ្ញុំមិនយល់ស្របនឹងរឿងនោះទេ ប៉ុន្តែខ្ញុំគោរពលោក Setien។ វានឹងដូចនោះសម្រាប់គាត់”៕   ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី