លោក Pirlo ទទូចថា ការបរាជ័យក្រោមថ្វីជើង Barcelona នឹងធ្វើឱ្យ Juventus កាន់តែល្អ

28164
  • លោក Andrea Pirlo និយាយថា ការបរាជ័យក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Juventus ក្រោមថ្វីជើងក្រុម Barcelona បានជួយឱ្យពួកគេយល់ពីកន្លែងដែលពួកគេត្រូវការដើម្បីកែលម្អ។ ក្រុមសេះបង្កង់ Juventus បានបរាជ័យក្រោមថ្វីជើងក្រុមយក្សអេស្ប៉ាញ Barcelona នៅក្នុងលទ្ធផល ២-០ កាលពីសប្ដាហ៍មុន។ ក្រុមរបស់លោក Pirlo មិនអាចរកគ្រាប់បាល់បញ្ចូលទីបាននោះទេ បើទោះបីជា Alvaro Morata បានស៊ុតចូល ៣គ្រាប់ក៏ដោយ ប៉ុន្តែត្រូវបានគេទាត់ចោលដោយសារជាបាល់ offside ហើយអតីតខ្សែការពារ Juve និងអ៊ីតាលីដ៏ល្បីល្បាញមានអារម្មណ៍ថា ការប្រកួតនោះគឺជាបទពិសោធន៍ដើម្បីរៀនសូត្រដ៏មានតម្លៃសម្រាប់ក្រុមរបស់គាត់។   នៅពេលត្រូវបានសួរអំពីការបរាជ័យក្រោមស្នាដៃក្រុមរបស់លោក Ronald Koeman លោក Pirlo បានឆ្លើយថា៖ “ពួកគេបានធ្វើឱ្យយើងយល់ថាយើងត្រូវការកែលម្អដើម្បីលេងការប្រកួតជាក់លាក់ណាមួយ យើងត្រូវមានការប្តេជ្ញាចិត្ត និងការរៀបចំឱ្យបានច្រើន។ យើងបានដឹងថា យើងកំពុងជួបក្រុមដ៏អស្ចារ្យមួយ ហើយប្រហែលជានឹងជួបពួកគេ ដូច្នេះឆាប់ៗយើងធ្វើបានល្អ។ យើងនឹងធ្វើការកែលម្អនិងលេងការប្រកួតដ៏អស្ចារ្យនៅពេលយើងទៅជួបពួកគេម្ដងទៀត”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី