
អតីតខ្សែប្រយុទ្ធនិងអ្នកគ្រប់គ្រងក្រុមជំរើសជាតិអាឡឺម៉ង់លោក Oliver Bierhoff បានច្រានចោលពាក្យចោទប្រកាន់រើសអើងជាតិសាសន៍របស់ ខ្សែប្រយុទ្ធ Mesut Ozil ។
លោក Bierhoff បាននិយាយថា៖ “ខ្ញុំបានចំណាយពេល ៩ ឆ្នាំជាមួយ Mesut នៅក្នុងក្រុមជម្រើសជាតិហើយគាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យនិងបានរួមចំណែកដល់ភាពជោគជ័យដែលយើងមានរួមទាំងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។ ខ្ញុំមិនយល់ស្របនឹងការចោទប្រកាន់របស់គាត់ពីការរើសអើងជាតិសាសន៍នោះទេ។ គាត់បានចូលនិវត្តន៍តាមរបៀបដែលគាត់បានធ្វើហើយយើងមានការសោកស្តាយដែលស្ថានការណ៍បានកើតឡើងដូចដែលវាមាន។ យើងបានវិនិច្ឆ័យស្ថានភាពនេះខុស ។ ខ្ញុំបាននិយាយទៅកាន់មនុស្សជាច្រើនដែលមានប្រវត្តិខុសគ្នាដែលមានទស្សនៈផ្សេងគ្នាហើយខ្ញុំមិនដែលបានឮពីគំនិតបែបនេះនោះទេ។ អ្វីដែលច្បាស់នោះគឺថាកីឡាករអន្តរជាតិមិនអាចក្លាយជាគោលដៅសម្រាប់ការវាយប្រហារបែបប្រកាន់ជាតិសាសន៍ឡើយ” ។
កីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការបង្ហោះរូបថតមុនពេលការប្រកួតបាល់ទាត់ពិភពលោកជាមួយនឹងប្រធានាធិបតីទួរគីលោក Erdogan ដែលលោកត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។ រូបភាពនោះបានធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមជាតិជារឿងអាស្រូវដ៏ធំមួយ។ ប្រទេសអាល្លឺម៉ង់ត្រូវបានធ្លាប់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ត្រឹមវគ្គចែកពូលដែលវាជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ។
បន្ទាប់ពីការប្រកួតក្នុងប្រទេសរុស្ស៊ីដែលទទួលបានការរិះគន់យ៉ាងខ្លាំង Mesut Ozil សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ អាឡឺម៉ង់ដោយនិយាយថា៖ “ខ្ញុំជាអាល្លឺម៉ង់នៅពេលយើងឈ្នះ ប៉ុន្តែខ្ញុំជាជនអន្តោប្រវេសន៍នៅពេលយើងចាញ់” ៕
ដោយ៖តារា