ទោះមិនទាន់ចាញ់ តែ Pique សារភាពថា Barca មិនមែនជាក្រុមប្រជែងពាន UCL ទៀតឡើយ

38672
  • Gerard Piqué បានទម្លុះទម្លាយឱ្យដឹងថា ក្លិប Barcelona មិនស្ថិតក្នុងចំណោមក្រុមប្រជែងពានរង្វាន់ក្របខណ្ឌ UEFA Champions League នៅក្នុងមួយរយៈចុងក្រោយនេះ។
    អតីតខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមបិសាចក្រហម Manchester United រូបនេះបាននិយាយថា គ្រប់ក្រុមដែលលេងក្នុងឈុត Champions League អាចធ្វើឱ្យ Barcelona លំបាកទាំងអស់។ ខណៈក្រុមរបស់លោក Ronald Koeman ទើបតែបានយកឈ្នះលើក្រុមខ្លាំងអ៊ុយក្រែន Dynamo Kyiv ក្នុងលទ្ធផល ២ទល់នឹង១ នឹងបានរុញឱ្យពួកគេឡើងទៅឈរនៅកំពូលតារាងពូល G ដោយមាន ៩ពិន្ទុពេញ មិនទាន់ស្គាល់បរាជ័យនៅឡើយនោះទេ ស្របពេល Juventus តាមពីក្រោយ។
    Pique បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកួតជាមួយ Dynamo Kyiv ថា៖ “វាជារឿងធម្មតាទេដែលយើងមិនទំនងក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីអ្វីដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្វីដែលយើងអាចធ្វើបានគឺការងារ។ យើងមានមនុស្សវ័យក្មេង។ លទ្ធផលនឹងបញ្ចប់នៅពេលខាងមុខ។ នេះគឺជាពានរង្វាន់ Champions League ។ រាល់គូប្រជែងទាំងអស់អាចធ្វើឱ្យការប្រកួតមានភាពស្មុគស្មាញសម្រាប់អ្នក”។
    តាមរយៈអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Pique ទំនងជាសំដៅទៅលើក្រុម Barcelona ត្រូវបានជម្រុះចេញដ៏អាម៉ាស់ ក្រោមថ្វីក្រុម AS Roma និង Liverpool បើទោះបីជាពួកគេមានប្រៀប ៣គ្រាប់ មុនពេលប្រកួតជើងទី២ ជាពិសេសការធ្លាក់ចេញដ៏គួរឱ្យអាប់មុខបំផុត ដោយសារថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៨-២៕   ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី