
ការជ្រើសរើសសកលវិទ្យាល័យដើម្បីបន្តការសិក្សាក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬ ដែលអ្នកហៅជាភាសារសមញ្ញថាថ្នាក់ទី ១២ នេះគឺជាររឿងដ៏សំខាន់បំផុតសម្រាប់ប្អូនៗដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាប័ត្រដើម្បីជ្រើសរើសនៅមុខជំនាញណាមួយដែលគិតថាខ្លួនស្រឡាញ់ពេញចិត្តដែលនឹងអាចធ្វើខ្លួនមានការងារដ៏ល្អមួយនៅថ្ងៃនាពេលអណាគត ។ ការជ្រើសរើសសកលវិទ្យាល័យដែលល្អតើគេសម្លើងមើលទៅលើអ្វីខ្លះ? ប្រព័ន្ធអប់រំល្អ វិន័យ តម្លៃសិក្សាថោកសមរម្យ គុណភាព កត្តាទាំងនេះសុទ្ធសឹងតែជារឿងដ៏សំខាន់ក្នុងការជ្រើសរើសសកលវិទ្យាល័យដើម្បីបន្តការសិក្សា ប៉ុន្តែអ្នករាល់ប្រហែលជាមិនធ្លាប់គិតដល់បរិស្ថាននៅជុំវិញសកលវិទ្យាល័យដែលលោកកំពុងជ្រើសរើស ឬ អ្នកខ្លះកំពុងសិក្សានោះឡើយ ។ បរិស្ថានស្រស់ស្អាតក៏ជាកត្តាដ៏សំខាន់បំផុតមួយផងដែរសម្រាប់ សិស្ស និស្សិត និង លោកគ្រូអ្នកគ្រូ ដើម្បីបង្កើនអារម្មណ៍ក្នុងការសិក្សារៀនសូត្រ ហើយជាពិសេសវាក៏អាចជាទំពួកទាក់ទាញ និស្សិត ឲ្យខិតខំសិក្សារៀនសូត្រផងដែរ ។ ដូចនេះហើយបានជាវិបសាយ MerlPlus នឹងសូមបង្ហាញលោកអ្នកនូវសកលវិទ្យាល័យដែលមានបរិស្ថានស្អាតបំផុតក្នុងលោក ទាំង ៥ ឃើញហើយធានាថាចង់សិក្សា៖
៥/ សកលវិទ្យាល័យ Bologna នៅប្រទេសអ៊ីតាលី
សកលវិទ្យាល័យមួយនេះកកើតឡើងចាប់តាំងពីឆ្នាំ ១០៨៨ មកម្លេះ ដែលវាបានក្លាយជាសកលវិទ្យាល័យឈានមុខគេនៅ ទ្វីបអឺរ៉ុប និង ប្រទេសអ៊ីតាលី ផងដែរ ព្រោះវាជាសកលវិទ្យាល័យដែលពោពេញទៅដោយ អនាម័យខ្ពស់ និង ប្រណិត ។
៤/ សកលវិទ្យាល័យ Rostock នៅប្រទេសអាឡឺម៉ង់
សកលវិទ្យាល័យនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៤១៩ ។ ជាមួយនិងបរិវេណសកលវិទ្យាល័យបែបស្ថាបត្យកម្ម California បុរាណ និងទេសភាពដ៏ស្រស់ស្អាត ។
៣/ សកលវិទ្យាល័យ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង
សកលវិទ្យាល័យនេះស្ថិតនៅជិតភ្នំ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង ដោយឡែកបរិវេណក្នុងសកលវិទ្យាល័យវិញមានអគារចាស់ៗដ៏អស្ចារ្យផងដែរ ។
២/ សកលវិទ្យាល័យ Moscow State ប្រទេសរុស្ស៊ី
សកលវិទ្យាល័យនេះមានប៉មអគារបុរាណធំៗចំនួន ៧ ហើយអគារកណ្ដាលមានកម្ពស់រហូតដល់ ៣៦ ជាន់ ត្រូវជា ២៤០ ម៉ែត្រ ។
១/ សកលវិទ្យាល័យ Aarhus ប្រទេស ដាណឺម៉ាក
Aarhus គឺជាសកលវិទ្យាល័យខាងផ្នែកស្រាវជ្រាវដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងលោក ។ ការរចនាបរិវេណសកលវិទ្យាល័យគឺមានអគារជាច្រើន និង សំណង់ផ្សេងៗទៀតដែលបានលាតសន្ធឹងលើផ្ទៃដីធំទូលាយ ហើយបរិវេណទាំងមូលគឺមានទិដ្ឋភាពដូចគ្នា ៕
ដោយ៖តារា