ធ្លាក់ជើងខ្លាំងពេក ពេលនេះ Real ត្រៀមបញ្ចេញ Jovic ចេញទៅឱ្យក្លិបយក្សពីរនៅអ៊ីតាលី

36008
  • យោងតាមភ្នាក់ងារដោះដូរកីឡាករ Calciomercato បានអះអាងថា ខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid គឺជាគោលដៅនាខែមករា សម្រាប់ AC Milan និង Napoli ។
    កីឡាករសញ្ជាតិស៊ែប៊ីវ័យ ២២ឆ្នាំរូបនេះមិនទាន់រកគ្រាប់បាល់ឱ្យក្រុមរបស់លោក Zinedine Zidane នៅរដូវកាលនេះទេ បន្ទាប់ពីយុទ្ធនាការបង្ហាញខ្លួនមិនល្អ ហើយក្លឹបជើងឯកអេស្ប៉ាញបានបើកភ្លើងខៀវឱ្យគាត់ចាកចេញ នៅពេលដែលទីផ្សារដោះដូរកីឡាករនឹងបើកជាថ្មី ខណៈក្របខណ្ឌ Serie A គឺជាគោលដៅឈានមុខសម្រាប់តារាវ័យក្មេងរូបនេះ ដោយមានក្លិបយក្សពីរបានកំពុងប្រជែងគ្នាចង់បានរួមមាន Napoli និង AC Milan។
    គួររម្លឹកជូនថា Luka Jovic ត្រូវបានក្លិបស្ដេចស Real Madrid នាំយកពីក្លិបព័រទុយហ្កាល់ Benfica ក្នុងតម្លៃ ៦០លានអឺរ៉ូ នៅរដូវក្ដៅឆ្នាំ២០១៩ ក្រោយពីរូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្លិបអាល្លឺម៉ង់ Eintracht Frankfurt ក្នុងនាមជាកីឡាករខ្ចីជើង ប៉ុន្តែចាប់តាំងពីចូលរួមជាមួយក្រុមនៅ La Liga ខ្សែប្រយុទ្ធខាងលើមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ និងមិនស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹកលោក Zidane នោះឡើយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី