Kane ថា ខ្លួនមិនខ្វល់រឿងបំបែកកំណត់ត្រា អ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ Spurs ឡើយ

24538
  • ខ្សែប្រយុទ្ធ Harry Kane បានទទូចថា គាត់មិនគិតអំពីការបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់លោក Jimmy Greaves សម្រាប់ក្រុម Tottenham បន្ទាប់ពីបានរកគ្រាប់បាល់ទី ២០០ សម្រាប់ក្លឹបកាលពីថ្ងៃព្រហស្បតិ៍។
    Harry Kane តែតបញ្ចូលទីពីការលើកបាល់ជ្រុងរបស់ Lucas Moura នៅនាទីទី១៣ នៃការប្រកួត Europa League ទល់នឹងក្រុម Ludogorets ដើម្បីឈានដល់គ្រាប់ទី២០០ របស់គាត់សម្រាប់ក្រុម Spurs ក្នុងការបង្ហាញខ្លួន ៣០០លើកនៅគ្រប់ការប្រកួតទាំងអស់។ មួយគ្រាប់របស់ Kane ក៏ជាចំណែកជួយឱ្យក្រុមរបស់លោក Jose Mourinho ទទួលបានជ័យជម្នះ ៣-១ នៅប៊ុលហ្គារី ដែលបានធ្វើឲ្យពួកគេឈរនៅលើកំពូលតារាងនៃពូល J បន្ទាប់ពីការប្រកួតចំនួន ៣ លើក។
    Kane រកបាន ១២១ គ្រាប់សម្រាប់ Spurs ពីការប្រើជើងស្តាំ ៤៤គ្រាប់ដោយជើងឆ្វេង និង ៣៤គ្រាប់ ដោយក្បាលរបស់គាត់ បូកនឹងផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។ កីឡាករវ័យ ២៧ ឆ្នាំដែលបានស៊ុតបាល់ប៉េណាល់ទីចំនួន ៣០គ្រាប់ ខណៈ Kane ឈរនៅរៀងទី៣ ក្នុងនាមជាកីឡាកររកគ្រាប់ច្រើនបំផុតសម្រាប់ក្លិប Tottenham ដោយសល់ត្រឹម ៨គ្រាប់ប៉ុណ្ណោះនៅពីក្រោយលោក Bobby Smith លេខ២ និងសល់ ៦៦គ្រាប់ពីក្រោយលោក Greaves ជាលេខមួយ។
    នៅពេលដែលត្រូវបានគេសួរថាតើគាត់កំពុងគិតអំពីការបំបែកកំណត់ត្រាអ្នកទាំងពីរដែរឬទេ? តារាជើងស៊ុត Kane ឆ្លើយថា៖ “វាមិនមែនជាគំនិតរបស់ខ្ញុំទេ។ វាជាអ្វីដែលអ្នកទាំងអស់គ្នានឹងប្រាប់ខ្ញុំនៅពេលដែលខ្ញុំឆ្លងកាត់វា។ រឿងទាំងអស់នេះពិតជាអស្ចារ្យណាស់។ វាពិបាកណាស់ក្នុងការយកវាចូលនៅពេលអ្នកលេង។ នៅពេលដែលអ្នកបញ្ចប់អាជីពរបស់អ្នក អ្នកនឹងចាប់យកអ្វីៗទាំងអស់។ ពេលវេលាកាន់តែលឿន វាមានអារម្មណ៍ដូចកាលពីម្សិលមិញដែលខ្ញុំបានរកគ្រាប់បាល់ទី១ ឱ្យ Spurs ។ វាជាសមិទ្ធិផលដ៏អស្ចារ្យក្នុងការឈានដល់ ២០០គ្រាប់។ សូមឱ្យពួកវាមក”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី