Alves ផ្ដល់ដំបូន្មានដល់តារាវ័យក្មេង Dest ថាបើចង់ជោគជ័យនៅ Barca គួរតែរកចិត្ត Messi

24649
  • Dani Alves បានផ្តល់ជូនខ្សែការពារថ្មីរបស់ក្រុមបាសេឡូណា Sergino Dest នូវដំបូន្មានសាមញ្ញៗមួយចំនួន ដោយប្រាប់ទៅតារាអន្តរជាតិសហរដ្ឋអាមេរិករូបនេះឱ្យបញ្ជូនបាល់ទៅឱ្យ Lionel Messi ហើយលោកជឿជាក់ថា Dest នឹងជោគជ័យនៅ Barca។
    Alves និង Messi មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អក្នុងកំឡុងពេលដែលតារាប្រេស៊ីលនៅឯក្លឹប Barcelona ខណៈ Dest កំពុងបំពេញតួនាទីស្រដៀងគ្នានឹងខ្សែការពារចាស់វស្សាក្រោមការដឹកនាំរបស់លោក Ronald Koeman ។ អតីតតារាក្រុម Ajax វ័យក្មេងរូបនេះមិនទាន់រួមចំណែកក្នុងការរកគ្រាប់បាល់ណាមួយនៅឡើយនោះទេ ក្នុងការបង្ហាញខ្លួនចំនួន ៩ លើកដំបូងរបស់គាត់សម្រាប់ក្រុម Barcelona ប៉ុន្តែបានបង្ហាញនូវការសន្យាជាច្រើនដើម្បីសម្រេចក្ដីស្រមៃនៅលើទឹកដីអេស្ប៉ាញ។
    Alves ដែលជាកីឡាករឈ្នះពានរង្វាន់ច្រើនបំផុត និងជាអតីតខ្សែការពារឆ្នើម Barca បានផ្ដល់ដំបូន្មានមួយចំនួនដល់តារាវ័យក្មេង Dest ដោយបានប្រាប់ RAC 1 ថា៖ “ប្រសិនបើខ្ញុំត្រូវផ្តល់ដំបូន្មានដល់ Dest វាជារឿងសាមញ្ញណាស់: បញ្ជូនបាល់ទៅឱ្យ Messi ទៅ។ Sergino Dest មានគុណភាពច្រើន ហើយមានឱកាសជោគជ័យនៅ Barca ប៉ុន្តែខ្ញុំមិនចង់ធ្វើការប្រៀបធៀបទេ។ វាបានកើតឡើងចំពោះខ្ញុំជាមួយ Cafu … ពួកគេមិនសមហេតុផលទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី