កីឡាករសម្បូររឿងអាស្រូវ Mario Balotelli ធ្លាក់ខ្លួនទៅលេងនៅលីគលំដាប់ទី៤ អ៊ីតាលី

66052
  • តាមរបាយការណ៍ Corriere della Sera បានរាយការណ៍ថា បច្ចុប្បន្ន Mario Balotelli កំពុងហ្វឹកហាត់ជាមួយក្រុម Franciacorta ដែលស្ថិតក្របខណ្ឌ Serie D (លីគលំដាប់ទី៤ អ៊ីតាលី)។
    Mario Balotelli ដែលនាពេលបច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន គឺជាមិត្តភក្តិជាមួយនាយកក្លឹប Franciacorta ទើបអតីតសមាជិកក្រុមជម្រើសជាតិអ៊ីតាលីវ័យ ៣០ឆ្នាំរូបនេះអាចសម្ងំហ្វឹកហាត់ជាមួយក្រុមលេងលីគលំដាប់ទាបរបស់អ៊ីតាលី ប៉ុន្តែមិនមែនក្នុងនាមជាកីឡាករពេញសិទ្ធនោះទេ ខណៈអតីតខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City នៅតែមានសង្ឃឹមក្នុងការចុះកុងត្រាជាមួយក្លឹបធំៗនាពេលអនាគត។
    គួរឱ្យដឹងថា កីឡាករសម្បូររឿងអាស្រូវ Mario Balotelli គ្មានក្លិបលេងឡើយ ចាប់តាំងពីផុតកុងត្រាជាមួយក្លិប Brescia ក្រោយពីក្លិបនេះបានធ្លាក់ទៅលេងនៅលីគលំដាប់ទី២ អ៊ីតាលី នារដូវកាល២០២០/២០២១ ប៉ុន្តែគិតមកត្រឹមពេលនេះហាក់ដូចជាគ្មានក្លិបណាចាប់អារម្មណ៍ចង់បានអតីតកីឡាករក្រុមហង្សក្រហម Liverpool រូបនេះនោះឡើយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី