ចឹងសោះ! នេះជាមូលហេតុដ៏ហួសចិត្ត ដែល Man Utd មិនចុះហត្ថលេខាលើប្រូ James

58282
  • រាត្រីថ្ងៃសៅរ៍នេះក្រុម Man Utd នឹងត្រូវហោះទៅសួរមុខទុកក្រុមស្ករគ្រាប់ Everton ខណៈ James Rodriguez ត្រូវបានក្លិបបិសាចក្រហមច្រានចោល ដោយចោទថាតារាកូឡុំប៊ីរូបនេះមិនសាកសមទៅនឹងទម្រង់លេងរបស់អង់គ្លេសនោះទេ។
    ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិកូឡុំប៊ីបានបង្កើតការចាប់ផ្តើមដ៏អស្ចារ្យលើទឹកដី Goodison Park ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និង Assists ៣ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួននៅ Premier League ចំនួន ៦ លើកដំបូងសម្រាប់ក្រុមរបស់លោក Carlo Ancelotti ។ ឥឡូវនេះ James បានត្រៀមខ្លួនប្រឈមមុខនឹងក្រុមបិសាចក្រហម ដែលសូម្បីតែនៅរដូវក្តៅមុននេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់កីឡាករវ័យ ២៩ ឆ្នាំខាងលើ ដែលបានស្វែងរកចាកចេញពីក្លិប Real Madrid ។
    ហើយទោះបីជាគាត់បានចុះហត្ថលេខាក្រុមដែលមានមូលដ្ឋាននៅ Merseyside រំលងក្រុម Manchester ក៏ដោយ ក៏វាមិនមែនជាលើកទីមួយទេ ដែលគាត់ត្រូវបានខកខានផ្ទេរទៅលេងឱ្យ Old Trafford ។ ប៉ុន្តែតើ Man United បានគិតគួដល់កម្រិតណាក្នុងការចុះហត្ថលេខាជាមួយ James? ស្របពេល អតីតកីឡាករខ្ចីជើង Bayern Munich ខាងលើបានបង្ហាញខ្លួនជាលើកដំបូងនៅលើរ៉ាដារបស់ក្លឹបតាំងពីគាត់នៅក្មេងមកម្លេះ ពោលគឺក្នុងឆ្នាំ២០១0 នៅពេលដែលគាត់កំពុងលេងឱ្យក្លិប Banfield ។
    លោក Marcelo Teixeira ដែលបម្រើការឱ្យក្លិប Man Utd នៅទូទាំងទ្វីបអាមេរិកខាងត្បូងចន្លោះឆ្នាំ ២០០៨-២០១១ បានប្រាប់ The Telegraph ថា៖ “ភ្នាក់ងាររបស់ក្រុម United នៅអាហ្សង់ទីនគឺលោក Jose Mayorga គឺជាអ្នកគាំទ្រដ៏ធំរបស់ James។ លោក Mayorga តែងតែបញ្ចូលឈ្មោះរបស់ James នៅក្នុងរបាយការណ៍របស់គាត់ ប៉ុន្តែការវាយតម្លៃពីក្លឹបគឺថា ទម្រង់លេងរបស់គាត់មិនសមនឹង Premier League ទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី