Klopp ថា ការប្រកួតលំបាកបំផុតនៅក្នុងពិភពបាល់ទាត់ គឺការប្រឈមមុខជាមួយ Man City

26758
  • គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានអះអាងថា ការប្រឈមមុខនឹងក្រុម Manchester City គឺជាការប្រកួតដ៏លំបាកបំផុតនៅក្នុងពិភពបាល់ទាត់ ប៉ុន្តែលោកមិនរំពឹងថាការជួបជាមួយក្រុមមេឃខៀវនៅថ្ងៃអាទិត្យនេះនឹងក្លាយជាការសម្រេចចិត្តរកអ្នកឈ្នះពានរង្វាន់ Premier League នោះទេ។
    ក្រុមយក្សទាំងពីរដែលបានត្រួតត្រាក្រសោបពានរង្វាន់ក្នុងស្រុក (អង់គ្លេស) ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ គ្រោងនឹងធ្វើការប្រកួតប្រជែងរបស់ពួកគេជាថ្មីម្ដងទៀតនៅឯកីឡដ្ឋាន Etihad វេលាម៉ោង ១១៖៣០នាទីយប់ ម៉ោងនៅកម្ពុជា។ វានឹងក្លាយជាជំនួបដ៏កក្រើកបំផុតលើទឹកដីអង់គ្លេស ដោយ Liverpool កំពុងស្វែងរកជ័យជម្នះជាវិជ្ជមានមួយទៀត ដើម្បីឆ្ពោះទៅការពារតំណែងជើងឯកពួកគេ ខណៈដែលក្រុម Man City ក៏ត្រូវការជ័យជម្នះជាដាច់ខាតផងដែរ ដោយបច្ចុប្បន្នក្រុមរបស់លោក Pep Guardiola ឈរនៅលេខរៀងទី១០ ឯណោះ។
    នៅក្នុងសន្និសីទកាសែតមុនការប្រកួតលោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ “វាមិនសំខាន់ទេថាយើងលេងនៅផ្ទះឬនៅឆ្ងាយ វាសំខាន់ណាស់ដែលយើងក្លាហាន យើងលេងបាល់ទាត់ជាមួយអ្វីដែលយើងមាន ហើយបន្ទាប់មកយើងនឹងមានឱកាស។ នេះគឺជាការប្រកួតដ៏លំបាកបំផុតក្នុងពិភពបាល់ទាត់ដែលខ្ញុំចង់និយាយថា គឺការលេងទល់នឹងក្រុម Manchester City”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី