ដាច់លុយពេក Barca សម្រេចដាក់លក់កីឡាករឆ្នើមៗ ៥រូបចេញ ខណៈ Man Utd ជាភ្ញៀវទី១

70381
  • Mundo Deportivo បានរាយការណ៍ថា ក្រុម Barcelona បានត្រៀមលក់កីឡាករចំនួន ៥ នាក់នៅក្នុងខែមករាខាងមុខនេះ។
    កីឡាករឆ្នើមៗទាំងនោះរួមមាន Martin Braithwaite, Carles Alena, Ousmane Dembele, Junior Firpo និង Samuel Umtiti មិនមែនជាផ្នែកមួយនៃផែនការរបស់លោក Ronald Koeman ទេ ហើយក្លិបយក្សក្របខណ្ឌ La Liga គ្រោងនឹងដាក់លក់កីឡាករទាំងនេះចេញ ដើម្បីប្រមូលថវិកាមកទ្រទ្រុងក្លិបដែលកំពុងជួបវិបត្តិហិរញ្ញាវត្ថុដ៏ធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ ជាសកល។
    ជាមួយគ្នានេះ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងតាមដានយកចិត្តទុកដាក់នូវព័ត៌មាននេះ ហើយប្រសិនបើ Barca ចាប់ផ្ដើមដាក់លក់ពិតប្រាកដមែន នោះពួកគេនឹងដាក់សំណើរដេញថ្លៃខ្សែប្រយុទ្ធពូកែរបួសសញ្ជាតិបារាំង Dembele នៅក្នុងទីផ្សារបើកនាខាងមុខ៕ ដោយ៖ វិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី