ក្រោយស៊ុត២គ្រាប់យប់មិញ Di Maria ប្រាប់ថា PSG គឺជាក្លិបអឺរ៉ុបចុងក្រោយបង្អស់របស់ខ្លួន

23946
  • Angel Di Maria ចង់បញ្ចប់ការផ្សងព្រេងនៅអ៊ឺរ៉ុបរបស់គាត់នៅឯ Paris Saint-Germain ប៉ុន្តែបានស្នើឱ្យក្លឹបត្រូវការបង្ហាញឆន្ទៈក្នុងការចរចាកិច្ចសន្យាថ្មីជាមួយខ្លួន។
    Di Maria បានជួយឱ្យ Paris Saint-Germain បន្តឈរនៅកំពូលតារាងក្របខណ្ឌ Ligue 1 កាលពីរាត្រីថ្ងៃសៅរ៍ ដោយស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣-០ លើក្រុម Rennes ។ វាជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករអន្តរជាតិអាហ្សង់ទីន នៅលីគកំពូលបារាំង ចាប់តាំងពីថ្ងៃទី ២៨ ខែកញ្ញាដោយត្រូវបានជាប់បម្រាមចំនួន ៤ ប្រកួត ចំពោះការស្តោះទឹកមាត់ដាក់ខ្សែការពារ Marville Alvaro ក្នុងអំឡុងការបង្កជម្លោះជាមួយគ្នា។
    Di Maria បានប្រកបអាជីពនៅក្លិបយក្សអ៊ឺរ៉ុបមួយចំនួន រាប់ចាប់តាំងពីផ្លាស់ពី Rosario Central ក្នុងឆ្នាំ ២០០៧ ដោយបានចូលរួមជាមួយក្លិបកំពូលៗដូចជា Benfica, Real Madrid, Manchester United និង PSG ខណៈសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនមានអារម្មណ៍ថា ប្រទេសបារាំងប្រៀបដូចជាផ្ទះរបស់ខ្លួនទៅហើយ។
    អតីតខ្សែប្រយុទ្ធ Real Madrid និង Man Utd បានប្រាប់ទៅកាន់ Canal + ថា៖ “ខ្ញុំចង់បញ្ចប់អាជីពអឺរ៉ុបនៅទីនេះ (នៅ PSG) ប៉ុន្តែវាមិនត្រឹមតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ”។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបន្ថែមលើទម្រង់បច្ចុប្បន្នរបស់គាត់ថា៖ “វាល្អ។ ខ្ញុំសប្បាយចិត្តណាស់។ វាជាក្លឹបដែលមានក្តីស្រលាញ់ច្រើនចំពោះខ្ញុំ។ ខ្ញុំកំពុងធ្វើឱ្យអស់ពីសមត្ថភាព”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី