តើតារាកំពូលអៀន Kante នឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ Inter Milan ឬ Real Madrid?

32160
  • ខ្សែបម្រើ N’Golo Kante របស់តោខៀវ Chelsea បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្រុម Inter Milan។
    យោងតាមស្ថានីយ៍ទូរទស្សន៍បារាំង Canal+ បានឱ្យដឹងថា ភាគីអ៊ីតាលីត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមអង់គ្លេសរបស់លោក Frank Lampard ជាច្រើនដងច្រើនសារនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែចេតនាសំខាន់របស់ Inter Milan គឺចុះហត្ថលេខាជាមួយអ្នកឈ្នះការប្រកួត World Cup ដែលជាអតីតកីឡាកររបស់ក្លិបកញ្ជ្រោងខៀវ Leicester City។ បន្ទាប់ពីធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte អំឡុងពេលគ្រូសញ្ជាតិអ៊ីតាលីរូបនេះដឹកនាំនៅ Chelsea កីឡាករកម្ពស់ទាបនិងពូកែអៀន Kante បានក្លាយជាទិសដៅកំពូលរបស់ក្លិបយក្សអ៊ីតាលី ខណៈបច្ចុប្បន្នស្ថិតក្រោមការដឹកនាំលោក Lampard ខ្សែបម្រើវ័យ ២៨ឆ្នាំមិនសូវស្ថិតក្នុងក្រសែភ្នែកអ្នកចាត់ការទូទៅរូបនេះប៉ុន្មាននោះទេ ណាមួយ Chelsea នៅរដូវកាលថ្មីនេះ ពួកគេបាននាំយកតារាវ័យក្មេងៗជាច្រើនរូបនេះ មកពង្រីកក្រុមរបស់ពួកគេ។
    ជាមួយគ្នានេះ ក្រុមតោខៀវ Chelsea នឹងត្រូវប្រឈមមុខជាមួយក្រុមស្ដេចស Real Madrid ដែលក៏មានចំណាប់អារម្មណ៍ទៅលើ N’Golo Kante ផងដែរ។ ដោយសារទំនាក់ទំនងជាមិត្តរួមជាតិនឹងគ្នារវាងគ្រូបង្វឹកលោក Zinedine Zidane និង Kante ធ្វើឱ្យការផ្ទេរទៅកាន់ទឹកដី Santiago Bernabeu នាទីផ្សារដោះដូរកីឡាករបើកខាងមុខ មានឱកាសច្រើនជាងការទៅលេងនៅទឹកដីអ៊ីតាលី៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី