ចប់! រងរបួសយប់មិញ អាចធ្វើឱ្យ Ronaldo គ្មានឱកាសជួបជាមួយ Messi ម្ដងទៀតឡើយ

32641
  • គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo បានបញ្ជាក់អំពីការរងរបួសកជើងកីឡាករ Cristiano Ronaldo ក្នុងជំនួបលទ្ធផលស្មើ ១-១ ជាមួយក្រុម Lazio កាលពីថ្ងៃអាទិត្យ។
    តារាព័រទុយហ្កាល់វ័យ ៣៥ឆ្នាំដែលបានជួយឲ្យក្រុមរបស់លោកនាំមុខនៅតង់ទី ១ នៅកីឡដ្ឋាន Stadio Olimpico បានរងនូវការប៉ះទង្គិចគ្នាជាមួយនឹងខ្សែបម្រើ Luis Alberto របស់ Lazio ហើយត្រូវបានជំនួសដោយតារាអន្តរជាតិអាហ្សង់ទីន Paulo Dybala នៅនាទីទី ៧៦ ខណៈបញ្ចប់ការប្រកួតត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះ។
    លោក Pirlo មិនអាចផ្តល់ព័ត៌មានលម្អិតអំពីភាពធ្ងន់ធ្ងរនៃរបួសនោះទេ ប៉ុន្តែគ្រូបង្វឹករូបនេះបានប្រាប់ DAZN ថា៖ “Ronaldo គឺជាកីឡាករសំខាន់មិនត្រឹមតែសម្រាប់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមទាំងអស់ដែលគាត់បានលេង។ ជាអកុសលគាត់មានបញ្ហាកជើង ហើយត្រូវបានបង្ខំឱ្យចាកចេញពីទីលាន”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី