ពូ JM ថា បើ Spurs លេងក្រៅពីប្រទេសអង់គ្លេស ប្រហែលជាលើកពានរាប់មិនអស់បាត់ទៅហើយ

38598
  • អ្នកចាត់ការក្លឹបមាន់ខ្នាយមាសលោក Jose Mourinho ជឿជាក់ថា ក្លឹបរបស់លោកនឹងឈ្នះពានលីគនៅប្រទេសជាច្រើននៅអឺរ៉ុប ប៉ុន្តែវាជារឿងពិបាកបំផុតសម្រាប់ការដណ្ដើមពាននៅក្របខណ្ឌ Premier League ។
    Spurs បានទទួលជ័យជម្នះ ១-០ លើក្រុម West Brom កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានឡើងមកឈរនៅលេខរៀងទី២ ក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស មុនការសម្រាកអន្តរជាតិឈានមកដល់។ ក្រុមរបស់លោក Mourinho បានឈ្នះការប្រកួតបីលើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខណ្ឌ Premier League និងមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយនោះទេ រាប់ចាប់តាំងពីថ្ងៃបើកឆាកនៅពេលដែលពួកគេបានចាញ់ក្រុម Everton ។
    នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតលោក Mourinho បាននិយាយថា៖ “ខ្ញុំចង់និយាយថាក្រុមនេះអាចក្លាយជាជើងឯកនៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើន។ Premier League គឺជាលីគដ៏លំបាកបំផុតព្រោះថា នៅ Premier League អ្នកអាចធ្វើបានល្អមួយរដូវកាល អាចមានពិន្ទុច្រើន ប៉ុន្តែនៅចុងបញ្ចប់… Liverpool, Man City, Chelsea, Man United, Leicester, Arsenal”។
    អតីតគ្រូបង្វឹក Real Madrid និង Manchester United ខាងលើបន្តទៀតថា៖ “ដូច្នេះអ្នកអាចមានរដូវកាលល្អ ហើយមិនក្លាយជាជើងឯក។ ដូច្នេះតើយើងអាចធ្វើអ្វីបាន? យើងព្យាយាមឈ្នះ យើងមិនខ្វល់ពីអ្នកដទៃទេ។ ដូច្នេះខ្ញុំមិនខ្វល់ទេ ខ្ញុំគ្រាន់តែចង់ឱ្យក្រុមលេងការប្រកួតបន្ទាប់ពីការប្រកួត ហើយបន្ទាប់មកនៅចុងបញ្ចប់នៃរដូវកាលនេះមើលថាតើយើងនៅទីណា”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី