មិចចឹង? Dybala បដិសេធមិនលេងឱ្យជម្រើសជាតិអាហ្សង់ទីន ខណៈគ្រូ Juve បង្ហាញការគាំទ្រ

37636
  • Andrea Pirlo គាំទ្រ Paulo Dybala ក្នុងការមិនទៅលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន អំឡុងថ្ងៃសម្រាកអន្តរជាតិនេះ ខណៈ Juventus បានត្រឹមស្មើរជាមួយក្រុមប្រជែងជើងឯក Lazio ។
    Dybala បានចូលលេងក្នុងនាមជាកីឡាករបម្រុងជំនួសឱ្យ Ronaldo ខណៈដែល Juve ត្រូវបានគេវាយបកវិញយ៉ាងចាស់ដៃក្នុងលទ្ធផលស្មើ ១-១ នៅក្នុងក្របខ័ណ្ឌ Serie A នៅកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអាទិត្យ។ ខ្លាចាស់ Cristiano Ronaldo បានស៊ុតនាំមុខឱ្យក្រុមរបស់លោក Pirlo ត្រឹមនាទីទី១៥ប៉ុណ្ណោះ ប៉ុន្តែ Felipe Caicedo បានរកគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែមនាទីទី ៩៥ ដែលធ្វើឱ្យក្រុមខ្លាំងទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ នៃជំនួបប្រចាំសប្ដាហ៍ទី៧ លីគកំពូលអ៊ីតាលី។
    អតីតតារាឆ្នើមជម្រើសជាតិអ៊ីតាលីលោក Pirlo បាននិយាយថា គាត់មិនមានការជំទាស់អំពីអាកប្បកិរិយារបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Dybala នោះទេ ខណៈខ្សែប្រយុទ្ធរូបនេះបានច្រានចោលនូវការប្រកួតជម្រុះពានរង្វាន់ World Cup ជាមួយជម្រើសជាតិអាហ្សង់ទីននាពេលខាងមុខ។
    គ្រូបង្វឹក Juve បានប្រាប់សន្និសីទកាសែតថា៖ “ខ្ញុំគិតថាអាកប្បកិរិយារបស់គាត់មិនខុសទេ។ គាត់មានឆន្ទៈធ្វើឱ្យបានល្អនិងចង់ជួយក្រុម។ ពេលខ្លះវាកើតឡើងមិនស្ថិតក្នុងស្ថានភាពកាយសម្បទាល្អបំផុតដូចពេលនេះទេ។ គាត់ត្រូវការធ្វើការនិងលេង យើងគ្រាន់តែត្រូវការគ្រប់គ្រងស្ថានការណ៍ទាំងនេះក្នុងពេលចុងក្រោយនៃការប្រកួត ប្រសិនបើយើងចង់រក្សាជ័យជម្នះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី