Alexis Sanchez គ្មានឈ្មោះទៅប្រកួតមិត្តភាពជាមួយ ឈីលី ក្រោយហេតុផលមួយនេះ

32939
  • ក្រុមជម្រើសជាតិ ឈីលី នឹងគ្មានតារាឆ្នើម Alexis Sanchez របស់ពួកគេឡើយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខរបស់ពួកគេតាមរយះការសូមរបស់ក្លិបយក្សនៃក្របខ័ណ្ឌ Premier League ក្រុមបីសាចក្រហម Manchester United ។ លោក Reinaldo Rueda ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ ឈីលី បានកោះហៅកីឡាករចំណូលថ្មីរបស់ក្លឹប FC Barcelona ខ្សែបម្រើប្រយុទ្ធ Arturo Vidal សម្រាប់ការធ្វើដំណើរទៅទៅទ្វីបអាស៊ី ដែលឈីលីនឹងត្រូវជួបជាមួយក្រុមសាំមរៃជប៉ុននិង ក្រុមខ្លាំង កូរ៉េខាងត្បូងនៅថ្ងៃទី ៦ និងទី ១០ ខែ កញ្ញា ខាងមុខនេះ ។

    Image result for Reinaldo Rueda

    ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹកសញ្ជាតិឈីលីបានឲ្យដឹងថាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ឈីលី Alexis Sanchez មិនមានឈ្មោះនៅក្នុងបញ្ជីទេ ដោយសារតែកំពុងតស៊ូដើម្បីស្ដាទម្រង់លេងនិងកាយសម្បទាជាមួយក្លិបបីសាចក្រហម ។ ខ្សែប្រយុទ្ធរូបនេះមិនទាន់បានស៊ុតបញ្ចូលទីនៅឡើយទេក្នុងការប្រកួត ៣ ប្រកួតដំបូងនៅក្នុងរដូវកាលថ្មីនេះ ហើយក្លឹបរបស់គាត់បានផ្តល់យោបល់ថាវាជាការល្អបំផុតប្រសិនបើសិនជាគេនឹងមិនចូលរួមការប្រកួតអន្តរជាតិនាពេលខាងមុខនេះ ។

    Image result for Alexis Sanchez

    លោក Rueda គ្រូបង្វឹកក្រុមជម្រើសជាតិឈីលីបាននិយាយថា៖ “វាជាអនុសាសន៍មួយពីបុគ្គលិកពេទ្យរបស់ក្រុម Manchester United ។ គាត់កំពុងងើបឡើងវិញប៉ុន្តែអ្វីៗទាំងអស់ដែលជាដំណើរកម្សាន្តនេះមានន័យថាគាត់មិនគួរចូលរួមក្នុងការប្រកួតមិត្តភាពទាំងនេះទេ ។ ការគោរពចំពោះចំណុចនេះនិងអ្វីដែល Alexis មានអារម្មណ៍ថាយើងមិនបានគិតពីការហៅនេះ” ។

    Related image

    ការប្រកួតចុងក្រោយរបស់ Sanchez សម្រាប់ប្រទេសរបស់គាត់នៅក្នុងខែមីនា ដែលជាការប្រកួតលក្ខណៈមិត្តភាពជាមួយប្រទេសដាណឺម៉ាក ។ ហើយគាត់មិនបានចូលរួមក្នុងការប្រកួតមិត្តភាពទាំងបីនោះទេនៅខែឧសភានិងមិថុនា កន្លងទៅនេះ ។ឈីលីកំពុងតែខិតខំកសាងឡើងវិញបន្ទាប់ពីឈ្នះពានរង្វាន់ Copa America ជាប់គ្នាចំនួនពីរដងនៅក្នុងឆ្នាំ ២០១៥ និង ២០១៦ រួមជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រ Confederations Cup នៅឆ្នាំ ២០១៧ ។ ពួកគេនឹងជួបជប៉ុននៅ Sapporo មុនពេលទៅលេងនៅ ស៊ូវ៉ុន ដើម្បីប៉ះជាមួយក្រុមយក្ស កូរ៉េខាងត្បូង ។ បន្ទាប់មកប្រទេសដែលនៅអាមេរិចខាងត្បូងមួយនេះនឹងត្រូវប្រជែងជាមួយក្រុមគូប្រជែង CONMEBOL នៅប្រទេសប៉េរូ ក្នុងខែតុលា ខាងមុខនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី