ខ្សែការពារឆ្នើម Joshua Kimmich នឹងត្រូវអវត្តមានពី Bayern Munich រហូតដល់ឆ្នាំ២០២១

21319
  • កីឡាករ Joshua Kimmich តារាឆ្នើមរបស់ក្លិប Bayern Munich នឹងត្រូវអវត្តមានរហូតដល់ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានជោគជ័យក្នុងការវះកាត់ជង្គង់របស់គាត់។
    កីឡាករអាល្លឺម៉ង់វ័យ ២៥ ឆ្នាំរូបនេះចាំបាច់ត្រូវមានការវះកាត់លើផ្នែកជើងខាងស្តាំរបស់គាត់ បន្ទាប់ពីត្រូវបានប្តូរចេញនៅនាទីទី ៣៦ នៃជ័យជម្នះ ៣-២ របស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ទៅលើក្រុមគូសត្រូវស្លាប់រស់ Borussia Dortmund កាលពីរាត្រីថ្ងៃសៅរ៍។
    នៅល្ងាចថ្ងៃអាទិត្យក្រុម Bayern Munich បានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិបពួកគេដោយបានជូនដំណឹងថា Kimmich នឹងមិនទាន់អាចវិលត្រឡប់ចូលទីលានវិញបាននោះទេ ដោយសារបញ្ហារបួសខ្សែការពារឆ្នើមរូបនេះ យ៉ាងហោចណាស់ត្រូវរង់ចាំរហូតដល់ខែមករា ឆ្នាំ២០២១ឯណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី