ក្រោយបរាជ័យដ៏អាម៉ាស់ Zidane ថា ខ្ញុំជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ខ្ញុំត្រូវរកដំណោះស្រាយ

27794
  • លោក Zinedine Zidane បានទទួលយកការទទួលខុសត្រូវចំពោះការបរាជ័យ ៤-១ របស់ក្រុម Real Madrid ទៅលើក្រុម Valencia កាលពីយប់ថ្ងៃអាទិត្យ។
    នៅព្រឹកយប់ថ្ងៃអាទិត្យក្រុមការពារតំណែងជើងឯកក្របខណ្ឌ La Liga បានបង្កឱ្យកើតមានបាល់ប៉េណាល់ទីរហូតដល់ចំនួន ៣ គ្រាប់ និងមួយគ្រាប់ទៀតជាការធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារសញ្ជាតិបារាំង Raphael Varane ខណៈមួយគ្រាប់របស់ Real Madrid ធ្វើបានដោយខ្សែប្រយុទ្ធជួមុខ Karim Benzema ដែលជាជំនួបប្រចាំសប្ដាហ៍ទី៩ នៃលីគកំពូលអេស្ប៉ាញ។
    លោក Zidane បាននិយាយក្រោយចប់ការប្រកួតថា៖ “បន្ទាប់ពីរកបានមួយគ្រាប់ យើងមិនបានប្រុងប្រយ័ត្នយើងធ្លាក់ចុះបន្តិច ហើយផ្លាស់ប្តូរអ្វីដែលយើងកំពុងធ្វើ។ អ្វីគ្រប់យ៉ាងបានកើតឡើងចំពោះយើងដើម្បីឱ្យមានភាពយុត្តិធម៌។ វាពិបាកក្នុងការយល់ពីការប្រកួតរបស់យើង”។
    អ្នកចាត់ការទូទៅសញ្ជាតិបារាំងខាងលើរៀបរាប់ទៀតថា៖ “ខ្ញុំគិតថា Valencia មិនមែនពូកែជាងយើងទេ ប៉ុន្តែខ្ញុំជាអ្នកទទួលខុសត្រូវ ព្រោះខ្ញុំត្រូវរកដំណោះស្រាយ។ មិនមានលេសទេ។ បន្ទាប់ពីគ្រាប់ដំបូង យើងបានបោះបង់ចោលការការពាររបស់យើង។ អ្វីៗទាំងអស់ត្រូវបានរៀបចំឡើងនៅថ្ងៃនេះ។ វាជាការពិតដែលថាយើងមិនដែលលេងការពារ”។
    មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលឃើញ Isco និង Marcelo បានចាប់ផ្តើមជាជម្រើសដំបូងរបស់លោក Zidane ដូច្នេះតើគាត់មានការសោកស្តាយអ្វីទេ? គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានឆ្លើយតបថា៖ “ពួកគេទាំងអស់សុទ្ធតែជាកីឡាកររបស់ Real Madrid ហើយនោះជាមូលហេតុដែលខ្ញុំជ្រើសរើសយកជាជម្រើសដំបូង”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី