Mourinho ពេញចិត្តប្រព័ន្ធវិដេអូជំនួយការអាជ្ញាកណ្ដាល VAR

41225
  • Jose Mourinho គ្រូ​បង្វឹក​របស់ Manchester United បាន​បង្ហាញ​ថា រូប​គាត់​ពេញ​ចិត្ត​នឹងប្រព័ន្ធ​វីដេអូ​សម្រាប់​ជា​ជំនួយ​ដល់​អាជ្ញា​កណ្តាល (VAR) ព្រម​ទាំង​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​ការប្រើប្រាស់​វា​ទៀត​ផង​។ ក្រុម​បិសាច​ក្រហម​នឹង​ធ្វើការ​ប្រកួត​ដែល​ប្រើ VAR ជា​លើក​ដំបូង​របស់​ពួក​គេ​នៅ​ថ្ងៃ​សៅរ៍នេះ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់ Huddersfield Town ដើម្បី​ធ្វើ​ការ​ប្រកួត​ជុំ​ទី​បួននៅ​ក្រប​ខណ្ឌ FA Cup ហើយ Mourinho នឹង​ទន្ទឹង​រង់ចាំ​មើល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ​។

    Image result for Jose Mourinho

    អ្នក​ដែល​មិន​គាំទ្រ​ឲ្យ​ប្រើ VAR យល់​ថា បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ធ្វើឲ្យ​ការ​ប្រកួត​ត្រូវ​ខាត​ពេលយ៉ាង​ច្រើន និង​បណ្តាល​ឲ្យ​បាត់បង់​ទស្សនា​យ៉ាង​រលូន​នៃ​កីឡា​មួយ​នេះ​ផង​ដែរ​។ ប៉ុន្តែ Mourinho រីករាយ​ដែល​អាច​ឃើញ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ គាត់​បាន​ប្រាប់​ទូរទស្សន៍ MUTV ថា៖ «នៅពេល​ដែល​មាន​គេ​សួរ​យើង​ថា​តើ​យើង​ចូល​ចិត្ត​វា ឬ​អត់ យល់​ស្រប​ក្នុង​ការ​ប្រើប្រាស់​វា ឬ​មិន​យល់​ស្រប​នោះ ខ្ញុំ​គិត​ថា​វា​គួរ​តែ​ជា​សំណួរ​សម្រាប់​អាជ្ញា​កណ្តាល​ទៅ​វិញ​ទេ​»។

    Image result for VAR

    «ពួកគេ​ចង់​ធ្វើការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ហើយ​ពួកគេ​មិន​ចង់បង្កើត​កំហុស​ឡើយ​។ ប៉ុន្តែ​ជួនកាល​ពួកគេ​សម្រេច​ចិត្ត​ខុស ព្រោះ​មនុស្ស​តែង​តែ​មាន​កំហុស ហើយ​អ្នក​មិន​អាច​ជៀស​វាង​បាន​ទេ លុះត្រា​តែ​អ្នក​មាន​ជំនួយ​ផ្នែក​បច្ចេកទេស​ខ្លះ»។ «ដូច្នេះ ប្រសិនបើ​អាជ្ញា​កណ្តាល​ពេញ​ចិត្ត​ក្នុង​ការ​ប្រើ​ជំនួយ​ផ្នែក​បច្ចេកទេស នោះ​យើង​ក៏យល់​ស្រប​ឲ្យ​ប្រើ VAR ដែរ​»។ «ចំពោះ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ពេញចិត្ត​ដែល​ប្រើ​ប្រាស់ VAR នេះ»។ «ពិត​ណាស់ ពួកគេ​ត្រូវតែ​ធ្វើការ​កែ​សម្រួល។ ពួកគេ​ត្រូវតែ​ប្រាកដ​ថា ពួកគេ​នឹង​មិន​ផ្លាស់​ប្តូរ​ទិដ្ឋភាព និង​អារម្មណ៍​នៃ​ការ​ប្រកួត​ខ្លាំង​ពេក​នោះ​ទេ មិន​ត្រូវ​ឲ្យ​អ្នក​គ្រប់​គ្នា​ត្រូវ​រង់​ចាំ​ពីរ​បីនាទី​ដើម្បី​ដឹង​ថា​តើពួក​គេ​អាច​លោត​អបអរសាទរ​ដោយ​សារ​បាល់​ចូល​ទី ឬ​អត់​នោះ​ឡើយ»។

    «ប៉ុន្តែ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្វឹក ខ្ញុំ​ពេញចិត្ត​នឹង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ថា​តើវា​ជា​បាល់​ពិន័យ ១១ ម៉ែត្រ​ឬ​អត់ បាល់​ប៉ះ​ដៃ ឬ​មិន​ប៉ះ​ដៃ ត្រូវ​ទទួល​កាត​ក្រហម ឬ​អត់។ ខ្ញុំ​គិតថា ខ្ញុំ​ចូលចិត្ត​ការ​សម្រេច​ចិត្ត​ដែល​មាន​ភាព​យុត្តិធម៌​»។

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី