សុខៗ Juventus គ្រោងប្រកាសដាក់លក់ Ronaldo ចេញភ្លាមៗ ក្រោយខ្លាចមានហានិភ័យ

47145
  • ក្លឹប Juventus គ្រោងដាក់កីឡាករ Cristiano Ronaldo នៅលើទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ នេះបើយោងតាមការសែត AS ។
    ក្រុមជើងឯកអ៊ីតាលីសង្ឃឹមថា នឹងទទួលបានមកវិញនូវចំណែកដ៏ធំមួយនៃការវិនិយោគ ១០០ លានអឺរ៉ូ (៩០ លានផោន / ១១៩ លានដុល្លារ) របស់ពួកគេទៅលើប្រធានក្រុមព័រទុយហ្កាល់ ដែលបាននាំយកពីក្លិបអធិរាជស Real Madrid កាលពីឆ្នាំ២០១៨ ខណៈសេះបង្កង់ Juventus ចង់លក់ម៉ាស៊ីនរកគ្រាប់ជើងចាស់រូបនេះ មួយឆ្នាំមុនកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលត្រូវផុតកំណត់នៅឆ្នាំ២០២២។
    ប្រភពខាងលើបានបញ្ជាក់ថា Juventus គិតថាវាជាការប្រថុយប្រថានមួយក្នុងការពន្យារការស្នាក់នៅរបស់ Ronaldo ព្រោះការពិតអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United នឹងមានអាយុ ៣៦ ឆ្នាំនៅក្នុងខែកុម្ភៈខាងមុខនេះ ហើយណាមួយក្រុមយក្សអ៊ីតាលីខាងលើ មិនអាចទ្រទ្រង់អំពីតំរូវការប្រាក់ឈ្នួលដ៏ខ្ពស់របស់គាត់បានទៀតនោះទេ បន្ទាប់ពីជួបវិបត្តិការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ជាខ្លាំងលើផ្នែកហិរញ្ញវត្ថុរបស់ក្លិប ខណៈ Ronaldo ជាកីឡាករបាល់ទាត់លំដាប់ទី៣ នៅក្នុងលោកដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងលោក ឈរពីក្រោយ Neymar លេខ២ និង Lionel Messi ជាលេខ១៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី