វីរបុរសម្នាក់ប្រាប់ឱ្យ Man Utd រកវិធីជប់ឱ្យបាន Bruno ចំនួន ៤នាក់ទៀត បើចង់ឈ្នះពាន

56432
  • Manchester United ត្រូវការកីឡាករ ៤ នាក់ទៀតដូចជា Bruno Fernandes នេះបើយោងតាមលោក Louis Saha ហើយវីរបុរសរូបនេះបាននិយាយទៀតថាក្រុមបិសាចក្រហមត្រូវចំណាយឱ្យកាន់តែច្រើនដើម្បីប្រជែងយកពានរង្វាន់ធំៗ។
    លោក Solskjaer បានចំណាយប្រាក់ជាង ២០០ លានផោន (២៦៤ លានដុល្លារអាមេរិក) ទៅលើកីឡាករថ្មីចាប់តាំងពីទទួលបានតំណែងជាអ្នកគ្រប់គ្រងនៅ Old Trafford ដោយនាំមកនូវទេពកោសល្យឆ្នើមៗដូចជា Harry Maguire, Aaron Wan-Bissaka, Bruno Fernandes និង Donny van de Beek ដើម្បីយកមកពង្រីកក្រុមសារឡើងវិញ។ ការវិនិយោគក្នុងទំហំប៉ុននេះមិនទាន់បានផ្តល់នូវភាពជោគជ័យនៅឡើយនោះទេ ខណៈក្រុមបិសាចក្រហមនៅតែមិនអាចប្រជែងជាមួយក្រុមខ្លាំងៗដូចជា ក្រុមហង្សក្រហម Liverpool និងក្រុមមេឃខៀវ Manchester City នោះឡើយ។
    ក្រុមរបស់លោក Solskjaer ហាក់បង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះ នៅក្នុងយុទ្ធនាការឆ្នាំ ២០២០-២១ ដោយពួកគេបានធ្លាក់ដល់ចំណាត់ថ្នាក់ទី១៤ នៃតារាងក្របខ័ណ្ឌ Premier League បន្ទាប់ពីឆ្លងប្រកួត ៧ ដង ដោយឈ្នះត្រឹមតែ ៣ ដង ចាញ់ ៣ និងស្មើ ១លើក។ ជ័យជម្នះ ៣-១ លើក្លិប Everton កាលពីថ្ងៃសៅរ៍ បានជួយកាត់បន្ថយសម្ពាធមួយចំនួនទៅលើកៅអីលោក Solskjaer មុនពេលសម្រាកអន្តរជាតិ ខណៈ Fernandes បានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ មុនពេលបង្កើតឱកាសឱ្យ Edinson Cavani រកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លិប។
    ជាមួយគ្នានេះ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមលោក Saha បានប្រាប់ Stadium Astro ថា៖ “ការផ្តោតអារម្មណ៍គឺផ្តោតលើ Ole Gunnar Solskjaer ។ ប៉ុន្តែអ្នកក៏ត្រូវមើលទៅលើការជ្រើសរើសបុគ្គលិកផងដែរ។ ការចុះហត្ថលេខាថ្មីដូចជា Fred អ្នកអាចមើលឃើញថាមានគុណភាព ប៉ុន្តែគាត់នឹងមិនធ្វើឱ្យមានភាពខុសប្លែកទេ។ ការចុះហត្ថលេខាលើកីឡាករ Fernandes អ្នកត្រូវការ ៤នាក់ទៀត។ អ្នកត្រូវការ ៤នាក់ក្នុងចំណោមពួកគេដើម្បីប្រកួតប្រជែង ហើយនេះគឺជាអ្វីដែលបានបាត់បង់។ អ្នកត្រូវដឹងពីចិត្តគំនិតរបស់អ្នកលេងថ្មី។ ខ្ញុំចង់បានកីឡាករនៅទីនោះ ដែលចង់ឈ្នះជើងឯក និងឈ្នះពានរង្វាន់ធំៗ។ នេះគឺជាអ្វីដែលត្រូវការនៅទីនេះ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី