Beckham កំពុងចាក់រុកបងធំ Ramos ឱ្យបញ្ចប់និស្ស័យជាមួយ Real ហើយទៅលេងឱ្យក្លិបលោកវិញ

26647
  • លោក David Beckham ចង់នាំយក Sergio Ramos ទៅកាន់ក្លិប Inter Miami របស់លោកនៅឆ្នាំក្រោយនេះ បើយោងតាមការចុះផ្សាយរបស់ការសែត Mundo Deportivo ។
    ខ្សែការពារចាស់វស្សានិងជាប្រធានក្រុមរបស់ក្លិប Real Madrid Ramos មិនទាន់បានបន្តកុងត្រាថ្មីនៅទឹកដី Santiago Bernabeu នៅឡើយទេ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារជាប់កំណត់ត្រាទទួលកាតក្រហមច្រើនបំផុតក្នុងពិភពបាល់ទាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ ខណៈ Ramos ប្រហែលមិនបន្តកិច្ចសន្យាថ្មីនោះឡើយ ដោយចង់ស្វែងរកការផ្សងព្រេងលើកទឹកដីថ្មី មុនពេលចូលនិវត្តន៍ពីទីលានបៃតងនេះ។
    វីរបុរសក្រុមតោកំណាច់អង់គ្លេស និងស្ដេចស Real Madrid លោក Beckham កំពុងសង្ឃឹមថានឹងទាក់ចិត្តអតីតមិត្តរួមក្រុម Ramos ក្នុងការនាំយកទៅលេងឱ្យក្លិប Inter Miami របស់លោក ដែលកំពុងប្រកបអាជីពនៅក្របខណ្ឌ MLS របស់សហរដ្ឋអាមេរិក ប៉ុន្តែក្រុមជើងឯកអេស្ប៉ាញខាងលើជឿជាក់ថា ខ្សែពារពារដែកថែបវ័យ ៣៤ឆ្នាំរូបនេះនឹងបញ្ចប់ការចុះហត្ថលេខាជាថ្មីម្ដងទៀតជាមួយពួកគេ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី