ទីបំផុតរកឃើញកីឡាករស្នងតំណែង Cavani នៅ PSG ហើយ តាមពិតកូនសិស្ស Ronaldo សោះ

70862
  • Moise Kean ទទួលបានការប្រៀបធៀបជាមួយតារាឆ្នើម Manchester United បច្ចុប្បន្ន និងជាអតីតខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Edinson Cavani ខណៈដែល Eric Rabesandratana ខកចិត្តដែលម្ចាស់ជើងឯក Ligue 1 គ្មានជម្រើសទិញផ្ដាច់ពី Everton ។
    ដោយមានការតស៊ូសម្រាប់ទម្រង់លេងនិងពេលវេលាលេងទៀងទាត់ក្នុងកំឡុងពេលនៃការខកចិត្តនៅក្នុងប្រទេសអង់គ្លេសកីឡាករអន្តរជាតិអ៊ីតាលីត្រូវបានអនុញ្ញាតឱ្យធ្វើចាកចេញពីកីឡដ្ឋាន Goodison Park កាលពីរដូវក្តៅ។ ទោះបីជាមានការលំបាកនៅ Everton ក៏ដោយ ក៏តម្លៃខ្លួន Kean នៅតែខ្ពស់ ហើយ PSG បានជួយឱ្យតារាវ័យក្មេងរូបនេះកាន់តែលេចធ្លោមួយកម្រិតទៀត។ អតីតយុវជនរបស់ក្លឹបសេះបង្កង់ Juventus ខាងលើបានផ្ដល់ទំនប់ចិត្តកាន់ខ្ពស់ដល់ PSG ដោយរកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ ដង។
    គុណសម្បត្តិថ្មីថ្មោងទាំងនោះ បានធ្វើឱ្យ Kean ត្រូវបានយកទៅប្រៀបធៀបទៅនឹងវីរបុរសកំពូលម្នាក់ដែលបានចាកចេញពីកីឡដ្ឋាន Parc des Princes ទៅកាន់ក្រុម Man Utd ខណៈខ្សែប្រយុទ្ធជួរមុខអ៊ុយរូហ្គាយ Cavani គឺជាកីឡាករដែលបានស៊ុតបាល់បញ្ចូលទីច្រើនបំផុតសម្រាប់ក្លិប PSG ដោយរកបាន ២០០ គ្រាប់នៅក្នុងការបង្ហាញខ្លួនសរុបចំនួន ៣០១ប្រកួត ក្នុងរយៈពេល ៧ឆ្នាំលើទឹកដីប្រទេសស៊ីវិល័យបារាំង។
    វីរបុរស PSG លោក Rabesandratana បានប្រាប់ France Bleu Paris អំពីកីឡាករ Kean ថា៖ “នៅពេលបាល់បាត់ គាត់នឹងចាប់ផ្តើមការពារភ្លាមៗ។ គាត់ (Kean) រម្លឹកខ្ញុំបន្តិចពី Edinson Cavani នៅក្នុងចិត្តគំនិតនិងការខិតខំរបស់គាត់។ ខ្ញុំសង្ឃឹមថាគាត់នឹងរកគ្រាប់បាល់បានច្រើន (ដូចជា Cavani)។ យើងនឹងឃ្លាំមើលការប្រកួតបន្ទាប់ដើម្បីមើលថា តើគាត់រក្សាភាពស្ថិតស្ថេរនោះទេ ដែលជារឿងសំខាន់បំផុតនៅកម្រិតកំពូល។ Kean នឹងបង្កើតការប្រកួតប្រជែងធម្មជាតិជាមួយ Icardi ដែលនឹងត្រូវខិតខំ។ នោះល្អសម្រាប់ក្រុម។ ជាអកុសលយើងមិនមានជម្រើសក្នុងការទិញគាត់នៅចុងបញ្ចប់នៃការខ្ចីជើងនោះទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី