សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកទៅ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងម្ដងទៀត ដោយសារព្យុះមួយប្រភេទ

12328
  • ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបានរងឥទ្ធិពលព្យុះពីប្រទេសជិតខាង អាចបង្កឱ្យកើតមានគ្រោះធម្មជាតិជាយថាហេតុ។ នេះបើយោងតាមសេចជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងការសង្កេតតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ (ETAU) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO )។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាប នៅលើភាគឦសានប្រទេសកម្ពុជា។ សូមអានព័ត៌មានលម្អិតនៅខាងក្រោម៖ ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី