Everton កំពុងទាក់ទងទៅកាន់ Isco ដើម្បីយកមកចាប់ដៃជាមួយប្រូ James ធ្វើព្យុះនៅអង់គ្លេស

26980
  • Everton ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់តារាឆ្នើមរបស់ក្រុម Real Madrid គឺ Isco បន្ទាប់ពីបាននាំយក James Rodriguez ពីក្រុមស្ដេចសរួចហើយ។
    អតីតអ្នកចាត់ការទូទៅក្រុម Real Madrid, Bayern Munich និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមស្កគ្រាប់ Everton លោក Carlo Ancelotti ត្រូវបានគេជម្រុញឱ្យចុះហត្ថលេខានាំយកខ្សែបម្រ-ប្រយុទ្ធអន្តរជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំ Isco Alarcón មកចាប់ដៃជាមួយអតីតរួមក្រុមរបស់គេ គឺ James Rodriguez ។ បច្ចុប្បន្ន Isco កំពុងមានបញ្ហាជាមួយលោក Zidane បន្ទាប់ពីការរិះគន់របស់គេទៅលើគ្រូបង្វឹករូបនេះ ខណៈខ្សែបម្រើខាងលើក៏មិនស្ថិតក្នុងផែនការមេរបស់ Real Madrid នារដូវកាល២០២០/២០២១ផង។
    ជាមួយគ្នានេះ លោក Darren Bent បានជម្រុញឱ្យលោក Ancelotti ចុះហត្ថលេខាលើ Isco ដោយបានប្រាប់ទៅ Football Insider ថា៖ “បុគ្គលម្នាក់នៅទីនោះ គាត់ជាកីឡាករល្អម្នាក់ គឺជា Isco។ ប្រសិនបើពួកគេអាចទទួលបានគាត់មែនតើអ្វីទៅជាការចុះហត្ថលេខាដែលនឹងមកពីលោក Ancelotti ។ នេះគឺជារឿងនេះនៅពេលអ្នកមានអ្នកគ្រប់គ្រងដូចជាលោក Ancelotti ដែលជាអ្នកគ្រប់គ្រងកំពូលអ្នកនឹងអាចទាក់ទាញកីឡាករទាំងនេះបាន”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី