ក្ដៅៗ! Juventus និង PSG កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងដោះដូររវាង Ronaldo និង Neymar

46701
  • Juventus សង្ឃឹមថា នឹងមានព្រមព្រៀងដោះដូរជាមួយក្លឹប Paris Saint-Germain ដែលអាចនឹងឃើញកីឡាករ Cristiano Ronaldo និង Neymar ផ្លាស់ប្ដូរជាមួយគ្នានៅរដូវកាលក្រោយ។
    ជាមួយគ្នានេះ បើយោងតាមវែបសាយ TuttoMercatoWeb បានអះអាងថា កិច្ចព្រមព្រៀងបែបនេះគឺស្ថិតនៅលើសន្លឹកបៀរនៃកិច្ចសន្យារបស់កីឡាករទាំងពីរ ខណៈការបន្តការរួមរស់នៅក្លឹបបច្ចុប្បន្នរបស់ពួកគេ ប្រហែលជាមិនអាចកើតឡើងនោះឡើយ។ ដោយ Ronaldo នៅជាប់កុងត្រាជាមួយ Juventus ត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ហើយក្លិបយក្សនៃទីក្រុងទួរីន ចង់បានសាច់ប្រាក់មួយចំនួន មុនពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះអាចចាកចេញដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គេ។
    ចំពោះតារាឆ្នើមប្រេស៊ីល Neymar Jr វិញ មិនមានអ្វីចម្លែកនោះទេ ក្នុងពាក្យចរចាមអារ៉ាមចាកចេញពីទីក្រុងប៉ារីស ព្រោះកន្លងមកខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំខាងលើតែងតែផ្សាភ្ជាប់ជាមួយអតីតក្លិប Barcelona និងក្រុមស្ដេចស Real Madrid ជានិច្ច ប៉ុន្តែកិច្ចព្រមព្រៀងផ្លូវការណាមួយមិនទាន់កើតមាននៅឡើយនោះទេ។ ហើយការផ្លាស់ប្ដូររវាង Ronaldo និង Neymar ប្រហែលជាមានភាគរយខ្ពស់ដែលអាចកើតឡើង ដោយសារទាំង Juventus និង PSG សុទ្ធសឹងតែសម្លឹងឃើញអត្ថប្រយោជន៍ផ្សេងគ្នាៗពីកំពូលកីឡាករទាំងពីររូបនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី