ម្លឹងៗ! គ្រូ Everton អះអាងថា លោកព្រះ Zlatan និងខ្លាចាស់ Ronaldo គឺជាមនុស្សអមតៈ

19358
  • Zlatan Ibrahimovic គឺជាមនុស្សអមតៈដូចជាកីឡាករ Cristiano Ronaldo នេះបើយោងតាមអតីតគ្រូបង្វឹករបស់ពួកគេគឺលោក Carlo Ancelotti ។
    កីឡាករវ័យ ៣៩ ឆ្នាំ Ibrahimovic កំពុងនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Serie A ហើយ Ronaldo អាយុ ៣៥ ឆ្នាំស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ខណៈទម្រង់លេងរបស់ Ibrahimovic បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅ AC Milan ។ លោក Ancelotti បានសារភាពថា គាត់គិតថាអាជីពរបស់ Ibrahimovic នឹងត្រូវបញ្ចប់នៅពេលគាត់ធ្វើដំណើរទៅលេងនៅក្របខណ្ឌ MLS ជាមួយ LA Galaxy ក្នុងឆ្នាំ ២០១៨ ប៉ុន្តែខ្សែប្រយុទ្ធចាស់វស្សារូបនេះនៅតែបន្តពន្លឺរះចែងចាំង ចាប់តាំងពីពេលនោះមកលោកព្រះ រកបាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៨ ប្រកួតនៅសហរដ្ឋអាមេរិក និងរកបាន ២០គ្រាប់នៅក្នុងប្រកួត ២៩លើក ចាប់តាំងពីគាត់បានវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ។
    លោក Ancelotti បានប្រាប់ Sport Mediaset ថា៖ “នៅពេលដែល Ibra បានទៅលេងនៅអាមេរិក ខ្ញុំគិតថាវាជាការលាចុងក្រោយ។ ផ្ទុយទៅវិញគាត់បានស៊ុតបាល់បញ្ចូលទីនៅក្នុងការប្រកួតជាច្រើន។ ឥឡូវគាត់ត្រឡប់មកប្រទេសអ៊ីតាលីខ្ញុំគិតថាវាចប់ហើយ ហើយម្តងទៀតគាត់រកគ្រាប់រៀងរាល់សប្ដាហ៍។ សួរគាត់ថាតើខ្ញុំចង់បានគាត់នៅ Napoli ទេ។
    គ្រូបច្ចុប្បន្ន Everton ខាងលើបន្តទៀតថា៖ “គាត់ជាមនុស្សអមតៈដូចជា Cristiano Ronaldo ។ ការបន្តលេងគឺងាយស្រួល ប៉ុន្តែពួកគេមិនត្រឹមតែលេងទេ ពួកគេតែងតែរកគ្រាប់ ហើយនោះមិនមែនជាការងាយស្រួលទេ។ វាមិនដែលកើតឡើងទេដែលខ្ញុំបានប្រាប់ Cristiano ថាកុំលេង ព្រោះគាត់ជាកីឡាករល្អជាងកីឡាករដទៃទៀត។ អ្នកមិនចាំបាច់ជាអ្នកវិទ្យាសាស្ត្រដើម្បីយល់ពីវាទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី