លោក Koeman សារភាពថា Barcelona ជាក្លិបល្អបំផុតនៅពេលមានតែ Messi ប៉ុណ្ណោះ

42557
  • គ្រូបង្វឹក Ronald Koeman និយាយថា Lionel Messi នៅតែជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅលើពិភពលោក ហើយធ្វើឱ្យ Barcelona ក្លាយជាក្រុមល្អមួយនៅពេលដែលគាត់នៅជាមួយក្រុម។
    កីឡាករអន្តរជាតិអាហ្សង់ទីនត្រូវបានជាប់ឈ្មោះក្នុងចំណោមកីឡាករបម្រុង សម្រាប់ការប្រកួត La Liga ជាលើកដំបូងចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៩ ក្នុងជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍លើក្រុម Real Betis នៅ Camp Nou ។ Messi បានបរាជ័យក្នុងការរកគ្រាប់បាល់ និង Assist នៅក្នុងការប្រកួតលីគចំនួន ៦ លើក ក្រៅពីធ្វើបានដោយបាល់ប៉េណង់ទី មុនពេលរកបានជាលើកដំបូងកាលពីចុងសប្តាហ៍មុន ប៉ុន្តែលោក Koeman ជឿជាក់ថា ម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះ នៅតែជាកម្លាំងសំខាន់សម្រាប់ Barcelona។
    លោក Koeman បានប្រាប់ Sport ថា៖ “Messi បានបង្ហាញខ្ញុំថាជាមនុស្សម្នាក់ដែលចង់ឈ្នះអ្វីៗ ហើយបន្តក្លាយជាមនុស្សឆ្នើម ទោះបីគាត់មានបញ្ហាជាមួយក្លឹបក៏ដោយ។ Barcelona បានធ្វើ ហើយនឹងក្លាយជាក្រុមដែលល្អប្រសើរជាមួយ Messi ជាងពេលគ្មានគាត់។ នៅពេលខ្ញុំទៅដល់ ពួកគេបានប្រាប់ខ្ញុំថា Messi មិនសប្បាយចិត្តទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី