កូនសោទាំង៣រូប ដែល R.Madrid ត្រូវតែយកឱ្យបាន ប្រសិនបើចង់ក្លាយជាអធិរាជ ១០ឆ្នាំខាងមុខ

28497
  • ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ Real Madrid ទទួលបានជោគជ័យយ៉ាងខ្លាំងទាំងពានក្នុងស្រុកនិងឆាកអន្តរជាតិ ដោយរួមទាំងការឈ្នះពានរង្វាន់ Champions League ចំនួន ៤ដងនិង LaLiga ៣លើកផងដែរ។ ហើយបើយោងតាមវែបសាយ Tribuna បានបង្ហាញកីឡាករវ័យក្មេងចំនួន ៣រូប ដែល Real Madrid ត្រូវតែចុះហត្ថលេខាឱ្យបាន ដើម្បីសាងភាពជោគជ័យជាថ្មីម្ដងទៀត នៅរយៈពេល ១០ឆ្នាំខាងមុខទៀតនេះ។
    ១-កីឡាករ Kylian Mbappe ចាប់តាំងពី CR7 ចាកចេញអស់រយៈពេល ២ឆ្នាំកន្លងទៅនេះ Real Madrid ក្លាយជាក្លិបពិបាករកគ្រាប់បំផុតមួយនៅអឺរ៉ុប។ ហើយតារាវ័យក្មេងបារាំង Mbappe ប្រាកដនឹងក្លាយជាការបន្ថែមដ៏អស្ចារ្យចំពោះតំបន់ប្រយុទ្ធរបស់ក្រុមស្ដេចស។ ទាំងល្បឿន, ជំនាញបច្ចេកទេស និងការបញ្ចប់ទី Mbappe សាកសមបំផុតសម្រាប់ក្រុមលោក Zidane។ Kylian Mbappe បច្ចុប្បន្នមានអាយុ ២១ឆ្នាំ ដែលមានតួនាទីជាខ្សែប្រយុទ្ធស្លាបទាំងឆ្វេង-ស្តាំ ត្រូវបានគេប៉ាន់ស្មានថា នឹងមានតម្លៃចំនួន ១២០-១៧០លានអឺរ៉ូ។
    ២-កីឡាករ Erling Braut HaalandReal Madrid កំពុងស្វះស្វែងរកខ្សែប្រយុទ្ធជាក់លាក់មួយ ដើម្បីទៅជំនួសតំណែង Ronaldo ដូច្នេះគេជឿជាក់ថា ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Haaland ជាកីឡាករសាកសមបំផុតក្នុងតួនាទីនេះ។ មួយរយៈចុងក្រោយនេះ Haaland គឺជាអ្នករកគ្រាប់នាំមុខគេនៅអឺរ៉ុប ដោយរកបាន ២៧គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ២៩លើកប៉ុណ្ណោះសម្រាប់ Dormund។ Erling Braut Halland បច្ចុប្បន្នមានអាយុ ២០ ឆ្នាំ ដែលមានមុខតំណែងជាខ្សែប្រយុទ្ធ ដោយតម្លៃប៉ាន់ស្មានមានចំនួន ៧០-១០០លានអឺរ៉ូ។
    ៣-កីឡាករ Dayot Upamecano វាមិនមែនជារឿងអាថ៌កំបាំងទេដែលប្រធានក្រុម និងជាអ្នកដឹកនាំជាទីស្រឡាញ់របស់ Real Madrid គឺ Sergio Ramos ដែលកាន់តែខិតជិតទៅទីបញ្ចប់នៃអាជីពបាល់ទាត់របស់គាត់។ ជាការប្រសើរណាស់ដែល Real ត្រូវតែស្វែងរកកីឡាករមកជំនួសខ្លាចាស់រូបនេះ។ ខ្សែការពារកណ្តាលសញ្ជាតិបារាំង Upamecano ត្រូវគេមើលឃើញថា ជាអ្នកជំនួសដ៏សាកសមបំផុត ដោយមានទាំងជំនាញដឹកនាំល្អ បូករួមទាំងសមត្ថភាពការពារដ៏អស្ចារ្យ និងមានក្បាលល្អក្នុងការរកគ្រាប់បាល់ផងដែរ។ Dayot Upamecano បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ មានតំណែងជាខ្សែការពារកណ្តាល ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃចន្លោះពី ៦០-៨៥ លានអឺរ៉ូ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី