ក្រោយឃើញ Juve មិនដាក់ឱ្យលេង អ្នកមានគុណ Dybala ម្នាក់ថា វាជាការប្រមាថបំផុតលើរូបគេ

42927
  • Paulo Dybala ត្រូវបានគេណែនាំឱ្យចាកចេញពីក្លឹប Juventus និងផ្លាស់ទៅកាន់ Real Madrid នេះបើតាមបុរសដែលបាននាំតារារូបនេះមកលេងបាល់ទាត់នៅអ៊ឺរ៉ុបដំបូង គឺលោក Maurizio Zamparini ។
    លោក Zamparini អតីតប្រធានក្លិប Palermo បានចុះហត្ថលេខាជាមួយ Dybala ពីក្លឹបអាហ្សង់ទីន Instituto ក្នុងឆ្នាំ ២០១២ បានផ្តល់បទសម្ភាសន៍ដល់ការសែត Tuttosport ដែលក្នុងនោះគាត់បានណែនាំដល់ Dybala ដែលមិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងរដូវកាល២០២០/២០២១ សម្រាប់ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ឱ្យផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញជំនួសវិញ។
    បុរសវ័យ ៧៩ឆ្នាំខាងលើបាននិយាយថា៖ “Dybala មិនចាប់ផ្តើមនៅ Serie A គឺជាការប្រមាថ។ Paulo គួរតែធ្វើតាមដំបូន្មានរបស់ខ្ញុំកាលពី ៣ ឆ្នាំមុន ហើយចាកចេញពីទីក្រុង Turin ។ ដំបូន្មានដែលខ្ញុំផ្តល់ឱ្យគាត់នៅថ្ងៃនេះគឺដូចគ្នា Paulo ចាកចេញពី Juventus ហើយទៅ Real Madrid ។ អ្នកគឺជាម្ចាស់ជើងឯក មិនមែនជាតួរងទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី