Barca នៅតែតាមចងកម្មចងពារ Neymar មិនឱ្យបានសុខ ដោយប្ដឹងទាសំណងជាង ១០លានអឺរ៉ូ

37414
  • Barcelona នឹងប្តឹង Neymar ទាសំណងជាង ១០ លានអឺរ៉ូ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ថាបានចំណាយប្រាក់ច្រើនពេកទៅលើតារារូបនេះអំឡុងពេលគាត់លេងឱ្យក្លឹបយក្សក្របខណ្ឌ La Liga។ ការរកឃើញបានសន្និដ្ឋានថា បន្ទាប់ពីការត្រួតពិនិត្យពន្ធលើការចំណាយក្នុងឆ្នាំ២០១៥ ក្លឹបបានបង់លុយឱ្យ Neymar លើស ហើយឥឡូវនេះកំពុងស្វែងរកការទាមទារប្រាក់ត្រឡប់មកវិញ។ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយ El Mundo បានបញ្ជាក់ថា ទីភ្នាក់ងារពន្ធបានអះអាងថា កីឡាករអន្តរជាតិប្រេស៊ីលខាងលើ ទទួលបានអត្ថប្រយោជន៍ច្រើនពីការជួយសម្រួលផ្នែកពន្ធ ចាប់តាំងពីក្រុម Barcelona បានបង់ប្រាក់ចំនួនសរុបច្រើនជាងអ្វីដែលត្រូវកំណត់។
    ជាលទ្ធផលក្រុមយក្សកាតាឡាន់បានដាក់ពាក្យបណ្តឹង ដោយផ្អែកលើការបង់ប្រាក់ហួសកម្រិត ទោះយ៉ាងណាភ្នាក់ងារពន្ធបានជូនដំណឹងដល់ Barcelona ថា ប្រសិនបើស្ថានការណ៍មិនត្រូវបានដោះស្រាយនោះទេ មូលនិធិដែលបានចំណាយលើស (១០,២ លានអឺរ៉ូ) នឹងត្រូវបានគេមើលឃើញថាជា អំណោយរបស់ក្លិបទៅឱ្យ Neymar ។
    គួរជម្រាបជូនថា បច្ចុប្បន្ន Neymar មានបំណុលធំជាងគេជាមួយរតនាគារអេស្ប៉ាញ ហើយបើយោងតាមលទ្ធផលដែលបានចេញផ្សាយក្នុងខែកញ្ញា ជនជាតិប្រេស៊ីលវ័យ ២៨ឆ្នាំរូបនេះ ជំពាក់ច្រើនជាង ៣៤,៦ លានអឺរ៉ូឯណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី