មិនពិតទេ! ឪពុករបស់ Lionel Messi បានចេញមកបដិសេធចំពោះទំនាក់ទំនងជាមួយ PSG

24427
  • ឪពុករបស់ Leo Messi បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលបានផ្សារភ្ជាប់ជាមួយកូនប្រុសរបស់គាត់ ដែលបានចោទថា Messi នឹងការផ្លាស់ទៅ Paris Saint-Germain នៅឆ្នាំក្រោយ។
    បំណងប្រាថ្នារបស់កីឡាករអន្តរអាហ្សង់ទីន គឺចាកចេញពី Barcelona នៅរដូវក្តៅកន្លងទៅនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក ដោយ Messi បាននិយាយដោយបើកចំហថា គាត់ចង់សាកល្បងការផ្សងព្រេងថ្មីមួយ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយក្រុមប្រឹក្សាក្លិបលោក Josep Maria Bartomeu ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមកគាត់បានសម្រេចចិត្តបន្តផ្តោតលើក្លឹបបច្ចុប្បន្នរបស់គាត់ បន្ទាប់ពីរកផ្លូវចាកចេញមិនបាន ដោយទាំង Barcelona និងក្របខណ្ឌ La Liga បានរួមដៃគ្នាទប់ស្កាត់គ្នាមិនឱ្យតារាកំពូលរូបនេះចាកចេញពីអេស្ប៉ាញបានឡើយ ដោយបានកំណត់តម្លៃទិញផ្ដាច់កុងត្រា ដែលនៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ រហូតដល់ ៧០០លានអឺរ៉ូឯណោះ។
    ប៉ុន្តែការសែត ESPN បានផ្សព្វផ្សាយរបាយការណ៍ដោយអះអាងថា PSG កំពុងពិភាក្សាជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល ជុំវិញការផ្លាស់ប្តូរនៅរដូវកាលក្រោយ ខណៈឳពុកលោក Jorge Messi បានចេញមកបដិសេធពាក្យចរចាមអារ៉ាមនេះភ្លាមតែម្ដង។ ដោយលោក Jorge Messi បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺ ដោយបានចោទរឿងនេះជាព័ត៌មានក្លែងក្លាយ និងបានសរសេរថា៖ “ ឈប់បង្កើត (រឿងរ៉ាវនេះ)” ។
    គួរជម្រាបឱ្យដឹងផងដែរថា កុងត្រារបស់ Lionel Messi ជាមួយក្រុមអ្នកមានបុណ្យ Barcelona នឹងចប់នៅចុងរដូវកាល២០២០/២០២១នេះ ដែលអាចឱ្យរូបគេចរចាជាមួយក្លិបណាក៏បានចាប់ពីខែមករាតទៅ ខណៈទិសដៅធំរបស់កំពូលខ្សែប្រយុទ្ធរូបនេះរួមមាន Manchester City, Inter Milan និង PSG ជាដើម៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី