រំភើបណាស់! ពិតទេថា Man Utd កំពុងរៀបចំផែនការធំមួយ ដើម្បីនាំយក Ronaldo ត្រឡប់មកវិញ

36896
  • បើយោងតាមការផ្សាយរបស់ការសែតដ៏ល្បីលោក Christian Christian នៃទូរទស្សន៍ ESPN បានឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានទាក់ទងទៅ Cristiano Ronaldo ដើម្បីនាំយកខ្លាចាស់រូបនេះត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ នៅរដូវកាលក្រោយ។
    តាមសេចក្តីរាយការណ៍មួយបានបញ្ជាក់ឱ្យដឹងថា Ronaldo កំពុងពិចារណាលើការផ្លាស់ប្តូរមួយនេះ ហើយបន្ទាប់មកក្រុមសេះបង្កង់ Juventus នឹងត្រូវដាក់ទណ្ឌកម្មទៅលើការផ្ទេរណាមួយសម្រាប់ខ្សែប្រយុទ្ធកំពូលរបស់ខ្លួន ដែលបានចុះកិច្ចសន្យាជាមួយក្រុមនៅទីក្រុង Turin រហូតដល់ឆ្នាំ២០២២។
    តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយចំនួនបានបញ្ចេញថា Juventus កំពុងពិចារណាដាក់លក់អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើ បន្ទាប់ពីបានគិតគូរយ៉ាងលម្អិតថា Ronaldo មិនអាចបន្តដំណើរលើវិថីបាល់ទាត់បានយូរទៀតនោះទេ ដោយសាររូបគេនឹងឈានដល់វ័យ ៣៦ឆ្នាំនៅដើមឆ្នាំ២០២១ខាងមុខ ខណៈកុងត្រារបស់ CR7 នឹងផុតកំណត់នៅរដូវក្ដៅ២០២២ បូករួមជាមួយប្រាក់ខែដ៏ខ្ពស់របស់គេ ទើបធ្វើឱ្យ Juventus ត្រូវបង្ខំចិត្តដាក់លក់រូបគេ ដើម្បីបានលុយខ្លះត្រឡប់មកវិញ ពីការចំណាយដ៏ច្រើនលើសលប់ ១០០លានអឺរ៉ូ ដែលពួកគេបានវិនិយោគកាលពីឆ្នាំ២០១៨ ពីក្លិប Real Madrid៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី