របួសពេក! Gabriel Jesus ប្រាប់ឱ្យប្រេស៊ីល ត្រូវរៀនរស់ដោយគ្មានលោកធំ Neymar

25167
  • Gabriel Jesus ចង់ឲ្យប្រេស៊ីលបង្ហាញជាថ្មីម្តងទៀតថាពួកគេអាចឈ្នះដោយគ្មាន Neymar បន្ទាប់ពីត្រូវបានបញ្ជាក់ថា តារាពោពេញទៅដោយទេពកោសល្យរបស់ពួកគេនឹងខកខានការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ទល់នឹងវេណេហ្សុអេឡា នៅព្រឹកថ្ងៃទី១៤។
    Neymar កំពុងពុះពារនឹងបញ្ហាក្រលៀនដែលបានខកខានការប្រកួតជាមួយ Paris Saint-Germain ចំនួន ៣ប្រកួតកន្លងមកហើយ រួមទាំងការបរាជ័យក្នុងក្របខ័ណ្ឌ Champions League ចំពោះក្រុម RB Leipzig ផងដែរ។ ក្រុមជម្រើសជាតិប្រេស៊ីល គឺតែងតែពឹងផ្អែកលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ជាក់ស្ដែងការបរាជ័យដ៏អាម់ាស់បំផុតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅពេលនោះគឺគ្មានវត្តមាន Neymar នោះទេ បន្ទាប់ពីគាត់បានរងរបួសនៅវគ្គ ៨ ក្រុមចុងក្រោយ។
    ខ្សែប្រយុទ្ធ Manchester City កីឡាករ Gabriel Jesus បានលើកឡើងថា៖ “ជាក់ស្តែងយើងនិយាយពីសារៈសំខាន់របស់ Neymar ជាមួយក្លឹបរបស់គាត់ និងសម្រាប់ក្រុមរបស់យើងថា តើគាត់បានផ្តល់និងឱ្យប៉ុន្មានក្នុងមួយថ្ងៃ? ខ្ញុំគឺជាអ្នកគាំទ្រដ៏ធំម្នាក់។ ប៉ុន្តែនៅពេលនិយាយដល់ក្រុមជម្រើសជាតិគ្រប់គ្នាត្រូវចែករំលែកការទទួលខុសត្រូវ។ វាមិនអាចគ្រាន់តែធ្លាក់មកលើគាត់។ មនុស្សគ្រប់គ្នានៅទីនេះគឺសម្រាប់ហេតុផលមួយ”។
    Jesus បន្តទៀតថា៖ “ជាមួយ Neymar យើងកាន់តែខិតទៅរកជ័យជម្នះ ប៉ុន្តែ Selecao (ប្រេស៊ីល) បានបង្ហាញថាពួកគេអាចលេងបានដោយគ្មានគាត់។ ប៉ុន្តែប្រសិនបើគាត់មិនអាចលេងបានទេខណៈពេលដែលយើងដឹងពីសារៈសំខាន់របស់គាត់ យើងត្រូវតែទទួលខុសត្រូវ។ អ្នកណានៅទីនេះមានគុណភាពធ្វើឱ្យ Selecao ឈ្នះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី