Rivaldo ប្រាប់ឱ្យ Barca ទិញកីឡាករថ្មីៗបន្ថែមទៀត កុំពឹងផ្អែកតែលើតារាវ័យក្មេងរូបនេះពេក

58578
  • ក្នុងនាមជាក្លឹបមួយ Barcelona បានឆ្លងកាត់ភាពចម្រូងចម្រាសជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអតីតកីឡាករលោក Rivaldo បានជម្រុញឱ្យក្លឹបធ្វើការចុះហត្ថលេខាលើកីឡាករថ្មីៗបន្ថែមទៀត។
    ខ្សែប្រយុទ្ធដែលបានចូលនិវត្តន៍លោក Rivaldo បានលេងឱ្យក្លិបយក្ស Barcelona ចំនួន ២៣៥ ដងនិងវាយតម្លៃនៃស្ថានភាពបច្ចុប្បន្នរបស់ក្លិប នៅពេលគាត់ពិភាក្សាអំពីក្តីសង្ឃឹមរបស់លោក Ronald Koeman គឺដាក់ទៅលើខ្សែប្រយុទ្ធវ័យក្មេង Ansu Fati សម្រាប់ Barcelona ។
    អតីតម្ចាស់ពាន Ballon D’or នៅឆ្នាំ១៩៩៩ លោក Rivaldo បានឆ្លើយឆ្លងជាមួយ Betfair ថា៖ “ខ្ញុំគិតថា Barcelona គួរតែចុះហត្ថលេខាលើនរណាម្នាក់ មុនពេលការរងរបួសរបស់ Ansu Fati ។ ក្លិបគួរតែព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ឬពីរនាក់ ប្រសិនបើពួកគេចង់ប្រយុទ្ធដើម្បីដណ្តើមជើងឯក Champions League”។
    ទោះយ៉ាងណាលោកក៏បានទទួលស្គាល់ផងដែរថា វាជាស្ថានភាពលំបាកសម្រាប់ក្លឹប ហើយជាពិសេសសម្រាប់គ្រូបង្វឹកលោក Koeman ។ វីរបុរសប្រេស៊ីលខាងលើបន្តនិយាយថា៖ “Koeman គួរតែមានជំរើសច្រើនក្នុងតំបន់ប្រយុទ្ធ ដើម្បីគ្រប់គ្រង line-up ដែលមានការសម្រេចចិត្តគ្រប់គ្រាន់ និងមានការប្រកួតប្រជែងនៅក្នុងការប្រកួតធំៗក្នុងទំនាក់ទំនងសំខាន់។ Ansu លេងបានល្អ គាត់កំពុងមានទំនុកចិត្តនិងកាន់តែមានឥទ្ធិពលនៅក្នុងក្រុម អវត្តមានរបស់គាត់គឺជាការឈឺក្បាលមួយទៀតសម្រាប់គ្រូបង្វឹក”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី