គ្រូ Everton សារភាពថា James ពិតជាអស់សង្ឃឹមក្នុងការលេងនៅ Real Madrid

20727
  • យោងតាមលោក Carlo Ancelotti បានឱ្យដឹងថា James Rodriguez អស់សង្ឃឹមក្នុងការលេងនៅ Real Madrid ដោយនិយាយថាតារាកូឡុំប៊ីបានរកឃើញកន្លែងដែលត្រឹមត្រូវនៅឯក្លិប Everton ។
    James បានចំណាយពេល ៦ ឆ្នាំនៅ Real Madrid បន្ទាប់ផ្លាស់ពីក្លឹប AS Monaco ក្នុងតម្លៃ ៦៣ លានផោន (៨៣ លានដុល្លារ) បន្ទាប់ពីបង្ហាញទម្រង់ដ៏លេចធ្លោក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល។ ខ្សែបម្រើរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្រុមស្ដេចសយ៉ាងខ្លាំង បន្ទាប់ពីជួយកូឡុំប៊ីឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានលំដាប់លេខ១ របស់ពិភពលោកនេះ កំឡុងពេលនោះ James ក៏ឈ្នះស្បែកជើងមាស។ ក្រោយចូលរួមជាមួយ Real Madrid ខ្សែបម្រើអាមេរិកឡាទីនខាងលើបានឈ្នះពានជាច្រើនរួមមាន La Liga ពីរដង និង Champions League ចំនួន ២លើកផងដែរ។ James រកគ្រាប់បាល់បាន ៣៧ គ្រាប់ក្នុង ១២៥ ប្រកួតសម្រាប់ម៉ាឌ្រីដ ប៉ុន្តែហាក់មិនសូវមានសំណាងល្អប៉ុន្មានទេក្រោមការដឹកនាំរបស់លោក Zidane ដោយតែងតែអង្គុយកៅអីបម្រុង និងបានដាក់ឱ្យក្លិប Bayern Munich ខ្ចីជើងរយៈពេល២ឆ្នាំផងដែរ មុនពេលវិលត្រឡប់មកវិញកាលពីរដូវកាលមុន។
    លោក Zidane បានត្រឹមតែអនុញ្ញាតឱ្យ James បង្ហាញខ្លួនត្រឹមតែ ៨ប្រកួតនៅ La Liga កាលពីរដូវកាលមុន មុនពេល Real ដាច់ចិត្តឱ្យតារារូបនេះចាកចេញទៅលេងឱ្យក្រុម Everton ខែកញ្ញា។ ក្រុមស្កគ្រាប់ បាននាំយក James ក្នុងតម្លៃចំនួន ២២ លានផោន (២៤ លានអឺរ៉ូ / ២៩ លានដុល្លារ) ខណៈគិតមកទល់ពេលនេះអតីតតារាម៉ូណាកូរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ Everton ដោយរកបាន ៣ គ្រាប់និង Assists ៣ ដងក្នុងការប្រកួត Premier League ៧ លើកដំបូងរបស់គាត់។
    គ្រូបង្វឹកក្រុម Everton បានប្រាប់ NBC Sports ថា៖ “ដំបូងគាត់ (James) ចង់រកក្លឹបមួយដែលគាត់អាចលេងបានញឹកញាប់ជាងបើប្រៀបធៀបទៅនឹង Real Madrid ។ គាត់ធ្លាប់លេងនៅ Real Madrid ច្រើនដង ដែលគាត់លេងមិនបានច្រើន។ គាត់ចង់បានការប្រកួតប្រជែងថ្មី និងអស់សង្ឃឹមក្នុងការលេង ហើយខ្ញុំគិតថាគាត់បានរកកន្លែងត្រឹមត្រូវ ដោយសារតែគាត់ស្គាល់ខ្ញុំ ខ្ញុំស្គាល់គាត់ … ក្លឹបចង់កែលម្អ ក្លឹបមានគម្រោងធំ”។
    លោក Ancelotti បន្តទៀតថា៖ “ខ្ញុំគិតថាគាត់បានរកឃើញកន្លែងដែលត្រឹមត្រូវដើម្បីបង្ហាញពីគុណភាពរបស់គាត់ ហើយជាការពិតកីឡាករនេះពិតជាមានទេពកោសល្យខ្លាំងណាស់ គាត់មិនខកខានបញ្ចូនបាល់ មិនធ្វើឱ្យបាត់បាល់ គាត់មិនខកខានការស៊ុតនោះឡើយ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី