ភ្នំព្រះទេវៈ អាយុកាលរាប់ម៉ឺនឆ្នាំ បង្កប់រឿងដំណាលអាថ៌កំបាំង ប៉ុន្តែមិនសូវមានអ្នកស្គាល់

292714
  • ភ្នំព្រះទេវៈ ដែលជាភ្នំពោពេញទៅដោយធម្មជាតិ និងប្រាសាទបុរាណ បានបង្កប់រឿងអាថ៌កំបាំងមួយចំនួន ដែលមិនសូវមានអ្នកដឹង។
    បើយោងតាម Heritages Diary ‐ បេតិកភណ្ឌប្រចាំថ្ងៃ បានឱ្យដឹងថា ភ្នំព្រះទេវៈ ដែលស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានជីវៈចម្រុះដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្សយើងមិនទាន់ដឹង មានសម្រស់ធម្មជាតិស្អាត និងជាកន្លែងកំសាន្តមើលទេសភាព ស្រូបខ្យល់អាកាស និងទស្សនាប្រាសាទបុរាណ។
    ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ព្រោះដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្នំព្រះទេវៈ។ បច្ចុប្បន្ន ឃើញមានព្រះពុទ្ធរូបដ៏ធំមួយកសាង នៅជិតប្រាសាទ។ ភ្នំ ព្រះទេវៈក៏ជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ស្រស់ដែរ ព្រោះធម្មជាតិបានបង្កើតភ្នំ មានអាយុកាលរាប់ម៉ឺនឆ្នាំ៕ ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី