
ក្នុងរយះពេលប៉ុន្មានខែកន្លងមកនេះទីផ្សាដោះដូរកីឡាករនៅក្នុងទ្វីបអឺរ៉ុបពិតជាជាប់រវល់ខ្លាំងមិនទែន ហើយទីផ្សាដោះដូរកីឡាករនៅទ្វីបអឺរ៉ុបក៏ត្រូវបានបិទជាស្ថាពរផងដែរកាលពីថ្ងៃទី ៣១ ខែ សីហា ម្សិលមិញនេះ ។ ក្លឹបធំៗមួយចំនួនពួកគេខិតខំយ៉ាងខ្លាំងក្នុងការលក់ និង ទិញកីឡាករចូលរដើម្បីពង្រីកពង្រឹងក្រុមរបស់ពួកដើម្បីដណ្ដើមពានរង្វាន់នៅក្នុងលីគប្រទេសរបស់ពួកគេ និងនៅពានរង្វាន់លីគអឺរ៉ុប ។ បើយោងតាមវិបសាយ Goal.com បានចេញផ្សាយកីឡាករទាំង ២០ ដែលមានតម្លៃផ្ទេរថ្លៃបំផុតនារដូវក្ដៅនេះ ប៉ុន្តែវិបសាយ MerlPlus សូមបង្ហាញដែលមានតម្លៃខ្លួនផ្ទេរថ្លៃ និងមានឥទ្ធិពលបំផុត ត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ។
តោះចង់ថាតើកីឡាកររូបណាខ្លះដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតទៅទស្សនាទាំងអស់គ្នា៖
១០/ កីឡាករ Jean Michael Seri ពីក្លឹប Nice ទៅកាន់ក្លឹប Fulham ក្នុងតម្លៃខ្លួន ២៦,៥ លានផោន
៩/ កីឡាករ Leon Goretzka ពីក្លឹប Schalke ទៅកាន់ក្លឹប Bayern Munich ដោយឥតគិតថ្លៃ
៨/ អ្នកចាំទី Thibaut Courtois ពីក្លឹប Chelsea ទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃខ្លួន ៣១ លានផោន
៧/ កីឡាករ Malcom ពីក្លឹប Bordeaux ទៅកាន់ក្លឹប Barcelona ក្នុងតម្លៃខ្លួន ៣៦,៥ លានផោន
៦/ កីឡាករ Axel Witsel ពីក្លឹប Tianjin Quanjian ទៅកាន់ក្លឹប Borussia Dortmund ក្នុងតម្លៃខ្លួន ១៨ លានផោន
៥/ អ្នកចាំទី Gianluigi Buffon ពីក្លឹប Juventus ទៅកាន់ក្លឹប PSG ដោយឥតគិតថ្លៃ
៤/ កីឡាករ Naby Keita ពីក្លឹប RB Leipzig ទៅកាន់ក្លឹប Liverpool ក្នុងតម្លៃខ្លួន ៤៨ លានផោន
៣/ កីឡាករ Jorginho ពីក្លឹប Napoli ទៅកាន់ក្លឹប Chelsea ក្នុងតម្លៃខ្លួន ៥៧ លានផោន
២/ អ្នកចាំទី Alisson ពីក្លឹប AS Roma ទៅកាន់ក្លឹប Liverpool ក្នុងតម្លៃ ៦៥ លានផោន
១/ កីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus ក្នុងតម្លៃខ្លួន ១០០ លានផោន
ដោយ៖តារា