ឈប់ស្រមៃទៅ! ច្បាស់ហើយ Ronaldo មិនចាប់អារម្មណ៍វិលត្រឡប់ទៅ Man Utd វិញនោះទេ

48292
  • កីឡាករ Cristiano Ronaldo បានផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើកិច្ចសន្យាដែលនៅសល់របស់គាត់នៅឯក្រុម Juventus ហើយមិនមានការចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ក្រុម Manchester United វិញទេ។
    បើយោងតាមរបាយការណ៍បានឱ្យដឹងថា Ronaldo ត្រូវបានល្បួងឱ្យវិលត្រឡប់មកកាន់ក្រុមបិសាចក្រហម Manchester United វិញ ប៉ុន្តែបើតាមការសែត AS ក៏បានបញ្ជាក់ថា កំពូលតារាបាល់ទាត់ព័រទុយហ្កាល់វ័យ ៣៥ឆ្នាំរូបនេះ មិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ជាលើកទីពីរនោះទេ។
    ជាមួយគ្នានេះ មានមតិមួយចំនួននិយាយថា ម្ចាស់ពានរង្វាន់ Ballon D’or ៥សម័យកាលចង់រក្សាកិច្ចព្រមព្រៀងរបស់គាត់នៅទីក្រុងទួរីន ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែវិបត្តិការរីករាលដាលនៃមេរោគកូវីដ-១៩ អាចធ្វើឱ្យសេះបង្កង់ Juventus ពិចារណាដាក់លក់ម៉ាស៊ីនរកគ្រាប់មិនចេះរីងស្ងួតរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវកាលក្រោយ ខណៈក៏មានព័ត៌មានលេចលឺថា Ronaldo បានពិចារណាការផ្លាស់ទៅ Paris Saint Germain ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី