កីឡាករបារាំងម្នាក់ថា អាវដែលខ្លួនសុំបានពី Messi និង Ronaldo គឺអាចទិញវីឡាដ៏ធំមួយបាន

77855
  • Adil Rami គឺជាខ្សែការពារដែលធ្លាប់បានឈ្នះការប្រកួត World Cup ជាមួយមាន់គក់បារាំង ហើយគាត់បាននិយាយបែបលេងសើចថា អាវដែលលោកសុំបានពី Lionel Messi និង Cristiano Ronaldo គឺអាចទិញវីឡាដ៏ធំមួយនៅទីក្រុង Los Angeles បាន។ Rami បច្ចុប្បន្នកំពុងប្រកបអាជីពនៅឯប្រទេសព័រទុយហ្កាល់ជាមួយ Boavista។ គាត់បានចំណាយពេលពីរឆ្នាំនៅអេស្បាញជាមួយ Sevilla ចន្លោះឆ្នាំ ២០១៥ និង ២០១៧ បានធ្វើឱ្យគាត់ធ្លាប់ប្រកួតតទល់ជាមួយ Barcelona និង Real Madrid នៅពេលដែល Messi និង Ronaldo ស្ថិតនៅទីនោះរួមគ្នា។ អតីតសមាជិកក្រុមជម្រើសជាតិបារាំងវ័យ ៣៤ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍ក្នុងការប្រឈមមុខជាមួយកំពូលកីឡាករបាល់ទាត់ទាំងពីររូប។
    Rami បានប្រាប់ RMC Sport ថា៖ “នៅលើទីលានយើងមានអារម្មណ៍ថាយើងមិនអាចធ្វើអ្វីបានទេ។ យើងមិនអាចការពារ គាត់តែងតែប៉ះបាល់បានល្អ។ វាជាកាដូមួយ។ ប៉ុន្តែអ្វីដែល Ronaldo ធ្វើឱ្យខ្ញុំចាប់អារម្មណ៍គឺចំនួនការងារដែលគាត់ធ្វើ។ ជាលើកដំបូងដែលខ្ញុំបានឃើញគាត់ គឺនៅពេលដែលខ្ញុំចាកចេញពី Frejus ហើយមកដល់ Lille។ ពួកគេបានលេងនៅ Champions League នៅពេលនោះ។ ខ្ញុំបានឃើញគាត់ ហើយខ្ញុំគិតថា “ម្នាក់នេះគឺអស្ចារ្យណាស់!”។ មួយរយៈក្រោយមកខ្ញុំបានជួបគាត់នៅ Laliga…… គាត់គឺជាម៉ាស៊ីន។ បន្ទាប់ពីការប្រកួតខ្ញុំបានទៅញ៉ាំបាយជាមួយក្រុមគ្រួសារ ហើយពួកគេបានសួរខ្ញុំ “Ronaldo ខ្លាំងទេ?” ខ្ញុំបានប្រាប់ពួកគេថាខ្ញុំមានការភ្ញាក់ផ្អើលចំពោះភាពខ្លាំងរបស់គាត់ គាត់មិនមែនជាខ្លាញ់មួយដុំទេ!”។
    គាត់បានបន្ថែមទៀតថា៖ “ជាមួយនឹងអាវ Messi និង Ronaldo ទាំងអស់ដែលខ្ញុំមាន ខ្ញុំអាចទិញវីឡាមួយនៅ Los Angeles បាន! ជាលើកដំបូងដែលខ្ញុំបានទៅជួប Ronaldo គាត់យល់ព្រមឱ្យ។ យើងបានលេងម្តងទៀត ខ្ញុំបានសុំគាត់ម្តងទៀត ហើយគាត់បានឱ្យអាវគាត់មកខ្ញុំម្តងទៀត… ក្រោយមកយើងលេងជាមួយ Real ហើយយើងឈ្នះ។ ខ្ញុំសុំអាវគាត់ក្នុងពេលប្រកួត គាត់សើច ហើយសួរខ្ញុំថាខ្ញុំមានប៉ុន្មានហើយ ប៉ុន្តែគាត់នៅតែព្រមឱ្យ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី